ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង និង​ម៉ូ​ដែល​លេបថ្នាំ និង​ចងក​សម្លាប់ខ្លួន​បានសម្រេច​ដោយ​ឈ្លោះ​ជាមួយនឹង​សង្សារ​

​ភ្នំពេញ​៖​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​កាលពី​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី ២៤ ធ្នូ​ម្សិលមិញ នៅផ្ទះ​លេខ ៦៧ -៦៨ ផ្លូវ​លេខ ២០៦ សង្កាត់​ផ្សា​ដើមករ ខណ្ឌ​ទួលគោក មាន​ករណី តារា​ម៉ូ​ដែល និង​សម្តែង ម្នាក់​បាន​លេបថ្នាំ​សម្លាប់ខ្លួន ចំនួន ២០ គ្រាប់ និង​ចងក​សម្លាប់ខ្លួន បានសម្រេច ។​
​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត ហេតុ និង​មិត្តភក្តិ​ស្ត្រី​រងគ្រោះ​ឈ្មោះ ទូច បានឲ្យដឹងថា “​ស្ត្រី​ដែល​លេបថ្នាំ និង​ចងក​សម្លាប់ខ្លួន​នេះ ឈ្មោះ អុល សម្ជស្ស ជា​តារា​ម៉ូ​ដែល និង​សម្តែង បាន​ឈ្លោះប្រកែក​ជាមួយនឹង​សង្សារ តែ​មិន​ដឹង​ជា​រឿង​អ្វី រហូត​ដាច់ចិត្ត​លេបថ្នាំ និង ចង​ក​សម្លាប់​ខ្លួន​ជាមួយ​នឹង​ចំរឹង​ដែក​បង្អួច​។ ប្រភព​ដដែល​បាន​បន្តថា អុល សម្ជស្ស ហៅ​ស្រស់ អាយុ ២២ ឆ្នាំ កាលពី​ថ្ងៃ​ទី ២៣ បាន​ឈ្លោះប្រកែក​តឹងសរសៃក ជាមួយនឹង​សង្សារ ឈាន​ដល់​លេបថ្នាំ​សម្លាប់ខ្លួន​អស់​ចំនួន ២០ គ្រាប់ ហើយ​ត្រូវបាន​ខ្លួន ត្រូវជា​មិត្តភក្តិ​ជនរងគ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​ដល់​ថ្ងៃទី ២៤ ក៏​បាន​ដាច់​ចិត្ត​ចង​ក​សម្លាប់​ខ្លួន​បាន​សម្រេច​តែម្តង​” ។​
ក្រោយ​ធ្វើកុសលវិច្ច័យពីសមត្ថកិច្ច​បញ្ជាក់ថាប្រាកដ​ជាចង់ករ និងលេបថ្នាំមែននោះ ​សាក​សព្វ តារា​សម្តែង និង​ម៉ូ​ដែល អុល សម្ជស្ស ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​
2014-12-25_111937

មតិយោបល់