ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena​ ​G​o​m​ez​ ​បែ​ក​ចិត្ត​​​​​ស្រ​លា​ញ់ភេ​ទ​ដូ​ចគ្នា​

យោង​តាមប្រភពព័ត៌មានចុះផ្សាយរបស់ TMZ បាន​ឲ្យដឹងថា ​តារាចម្រៀងមានស្នេហាមិនសមប្រកប Selena Gomez កំពុងមានទំនាក់ទំនងស្នេហា​ភេទដូចគ្នា ​ជាមួយ​តារាសម្តែង និងចម្រៀង Cara Delevingne ។​
ក្នុងពិធីបុណ្យ ណូអែលនេះ Selena Gomez បានធ្វើដំណើរទៅជួបជុំគ្រួសារ នៅរដ្ឋ តិចសាស ។ ក្នុងនោះដែរ នាងក៏បាននាំ​តារាចម្រៀង Cara Delevingne ទៅជាមួយដែរ ដោយគេ​ឃើញនាង នៅផ្សារទំនើប និយាយជាមួយនឹង​​មនុស្សស្រីម្នាក់ផ្សេងទៀត ។
ប្រភពព័ត៌មានខាងលើបានអះអាងថា ​តារាចម្រៀងទាំងពីរនេះ ​នាំគ្នាទៅទស្សនា Victoria’s Secret​ និង​កន្លែង​លក់អាវក្នុង​ ។ ជាងនេះទៅទៀត វា​ខុសពីប្រក្រតី ​គេឃើញអ្នកទាំងពីរកាន់ដៃគ្នាឡើងស្អិតរមួត និងត្រូវបាន​អ្នកលេងបណ្តាញសង្គមចោទ សំនួរភ្លាមៗថា តើតារាចម្រៀងទាំងពីរនេះស្រលាញ់ភេទដូចគ្នា​។​
ពីមុន នាង Cara Delevingne ក៏មានទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយនឹង តារាសម្តែង​ Michelle Rodriguez ហើយរឿងខាងលើ វាក៏អាចដូចគ្នា ៕​
Selena Gomez (1)
Selena Gomez (2)

Selena Gomez (3)

មតិយោបល់