ស្របពេលដែលពិភពលោកគ្រោងនឹងសន្សំសំចៃចំនួន១,៣សែនកោដិដុល្លារពី ការធ្លាក់ចុះនៃតម្លៃប្រេង ប្រទេសប៉ាគីស្ថាននៅមិនទាន់ទទួលបានផលចំណេញនៅឡើយ ខណៈវិក្កយបត្រនាំចូលប្រេងរបស់ខ្លួនកើនឡើងខ្លាំងក្នុងអំឡុងពេល៥ខែ ដំបូងនៃឆ្នាំសារពើពន្ធឆ្នាំនេះ បើប្រៀប
នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យុទ្ធសាស្ត្រ ដើម្បីទទួលបានកម្រៃពីការធ្លាក់ចុះនៃតម្លៃប្រេងរបស់រដ្ឋាភិបាល មិនត្រូវបានគេទទួលស្គាល់យ៉ាងណាឡើយ បុ៉ន្តែផលចំណេញពីតម្លៃប្រេងអន្តរជាតិចុះថោក ក៏បានផ្តល់ឱ្យទៅដល់អតិថិជនក្នុងស្រុកមួយភាគខ្លះដែរនៅក្នុង ទម្រង់នៃការធ្លាក់ថ្លៃពីខែនេះចាប់តាំងពីដើមខែវិច្ឆិកា ។ តាមរបាយការណ៍របស់ធនាគាររដ្ឋដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ប្រទេសប៉ាគីស្ថានចំណាយទឹកប្រាក់សរុបអស់៦,៦៩ពាន់លានដុល្លារចំពោះ ការនាំចូលផលិតផលប្រេង និងប្រេងឆៅក្នុងអំឡុងខែកក្កដា-វិច្ឆិកា ឆ្នាំ២០១៤-២០១៥ ។ បរិមាណនេះច្រើនជាងឆ្នាំមុនដល់ទៅ៦,៤៣ពាន់លានដុល្លារឯណោះ ។
គិត ចាប់ពីខែមិថុនាមក តម្លៃប្រេងចាប់ផ្តើមធ្លាក់ថ្លៃពី១១៥ដុល្លារក្នុងមួយធុងមកដល់៦០ ដុល្លារក្នុងមួយធុងនៅសប្តាហ៍ទី៣ នៃខែធ្នូនេះ។ ការធ្លាក់ចុះយ៉ាងគំហុកនេះបង្កើតឱកាសមាសសម្រាប់បណ្តាប្រទេសជា ច្រើនដូចជា ប៉ាគីស្ថាន ចិន និងឥណ្ឌាជាដើម ដើម្បីសន្សំសំចៃរូបិយប័ណ្ណបរទេស ក៏ដូចជាការបញ្ចុះតម្លៃប្រេងសម្រាប់អតិថិជនក្នុងស្រុក និងដើម្បីជួយសន្សំសំចៃដល់ខ្ទង់ចំណាយសម្រាប់កំណើន ។
ទោះជា យ៉ាងណា ការចុះថោកនៃតម្លៃប្រេងនឹងកាត់បន្ថយអតិផរណាកម្រិតទាបដែលមាន ស្រាប់ ហើយវាក៏អាចនឹងលើកទឹកចិត្តធនាគារកណ្តាលឈានទៅរកការបន្ធូរបន្ថយ គោលនយោបាយរូបិយវត្ថុផងដែរ ៕
មតិយោបល់