កាលពីយប់ថ្ងៃទី២៩ធ្នូប៉ូលិសហុង កុងបានចាប់ខ្លួនមនុស្សទី៣ពាក់ព័ន្ធនឹង ចេតនាធ្វើឱ្យកញ្ចប់ប្រាក់មានតម្លៃរាប់ លានហុងកុងធ្លាក់ពីរថយន្ដបាចសាច ពេញដងផ្លូវនៅកណ្ដាលទីក្រុងហុងកុង។សារព័ត៌មាន South China Morning post បានផ្សព្វផ្សាយថា មកដល់ពេល នេះនៅមានទឹកប្រាក់ប្រមាណ៩លាន ដុល្លារហុងកុង ស្មើ១,១៦លានដុល្លារ អាមេរិកបានបាត់ស្រមោលសូន្យឈឹង នៅឡើយ ។ ជនសង្ស័យទី៣ដែលប៉ូលិស ទើបតែបានឃាត់ខ្លួនយុវជនអាយុ២៣ឆ្នាំ រស់នៅក្នុងទីក្រុងហុងកុង ។ ប៉ូលិសដក ហូតបានកុំព្យូទ័រយួរដៃ២គ្រឿង សំបុត្រ ធ្វើដំណើរតាមកប៉ាល់២សន្លឹក ទូរស័ព្ទដៃ មួយគ្រឿងក្រោយពេលដែលប៉ូលិសបាន ឆែកឆេរផ្ទះយុវជនខាងលើ ។
កន្លងមកស្ដ្រីម្នាក់និងបុរសម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្រោយតាមដាន អត្ដសញ្ញាណតាមរយៈកាមេរ៉ាសន្ដិសុខ ហើយដកហូតបានទឹកប្រាក់១៦៥ពាន់ ដុល្លារហុងកុងដែលលាក់ទុកនៅក្រោម គ្រែ ។ ប៉ូលិសហុងកុងបានប្រមានដល់ ពលរដ្ឋដែលរើសយកប្រាក់នៅតាមដង ផ្លូវទាំងអស់ត្រូវតែយកមកប្រគល់ឱ្យ ប៉ូលិសបើមិនដូច្នោះទេ ត្រូវបានចាប់ ខ្លួនហើយជាប់ទោសជាមិនខាន ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២៤ធ្នូ រថយន្ដដឹកប្រាក់ប្រមាណ២៧០ លានដុល្លារហុងកុងដាក់ក្នុង៣០ធុងផ្សេង គ្នាហើយក្រុមហ៊ុនសន្ដិសុខ 4GS របស់ អង់គ្លេសទទួលខុសត្រូវក្នុងការដឹកជញ្ជូន ប្រាក់ទាំងនោះ ។ ពេលរថយន្ដដឹកប្រាក់ កំពុងធ្វើដំណើរតាមដងផ្លូវវ៉ាងចាយ ស្រាប់តែទ្វារនៅចំហៀងរបើកធ្វើឱ្យកេស លុយចំនួន៣មានប្រាក់សរុប១៥,២៣ លានដុល្លារហុងកុង ស្មើ១,៩លានដុល្លារ អាមេរិកធ្លាក់ចុះហើយខ្ទាតបាចសាច ពាសពេញដងផ្លូវតែម្ដង ។ អ្នកធ្វើដំណើរ ដំបូងឡើយនឹកស្មាននោះក្រដាសប្រាក់ ក្លែងក្លាយ ពេលត្រួតពិនិត្យទើបដឹងថា ប្រាក់ពិតក៏នាំគ្នាឈូឆរប្រសេចប្រសាចរើសយកប្រាក់ទាំងនោះក្នុងរយៈពេលតែ ១០នាទីប៉ុណ្ណោះគ្មានសល់មួយសន្លឹក ។ មិនត្រឹមតែប៉ុណ្ណោះអ្នកទេសចរមកពី ចិនដីគោកក៏បានរើសប្រាក់នោះផងដែរ ។
រូបភាពរើសប្រាក់នៅដងផ្លូវវ៉ាងចាយ ផ្សព្វផ្សាយពាសពេញអ៊ីនធើណេតធ្វើឱ្យ មានចចាមអារ៉ាមលេចឮជាច្រើនអំពី បញ្ហាទាំងនោះ ។ ពលរដ្ឋហុងកុងប្រមាណ ៦៣ភាគរយប្រកាសថានឹងសងប្រាក់ដែល ខ្លួនរើសបានទៅឱ្យប៉ូលិស ។ គិតមក ដល់ម៉ោង៥រសៀល ថ្ងៃទី២៦ ខែធ្នូ ពល រដ្ឋ៣៨នាក់បានយកប្រាក់ប្រគល់ឱ្យប៉ូលិស សរុប៦,៣លានដុល្លារហុងកុង ៕
មតិយោបល់