ការបោះផ្សាយរបស់កាសែត Marca ក្នុងប្រទេសអេស្ប៉ាញ បានអះអាងថា បិសាចក្រហម បានធ្វើការសម្រេចចិត្ត ចង់ជើងកីឡាករសញ្ជាតិកូឡ៊ុំប៊ី បន្ទប់ពីធ្វើតេស្តចុងក្រោយ ឃើញថា កីឡាករវ័យ ២៨ ឆ្នាំនេះ មានសមត្ថភាពពេញលេញ ជាមួយនឹងស្នៀតលេងរបស់ខ្លួន ។
កាសែតខាងលើបានជឿជាក់ថា អ្នកចាត់ការទូទៅ Louis van Gaal បានផ្តល់យោបល់ជូនក្លិប ដើម្បីចុះឈ្មោះ កីឡាករ Falcao ឲ្យក្លាយជាកីឡាករអចិន្ត្រៃយ៍ ។ ជាមួយនឹងគ្នានេះដែរ អនុប្រធានជាន់ខ្ពស់ក្លិប Monaco លោក Vadim Vasilyev ក៏បានអះអាងថា គាត់បានជួបជាមួយនឹងអ្នកនាំពាក្យកីឡាករ Falcao រួចរាល់ហើយ លើកិច្ចព្រមព្រៀងផ្លាស់ប្តូរ៕
ព័ត៌មានជាតិ
មតិយោបល់