ព័ត៌មានជាតិ

ស្ត្រី​ភាគច្រើន​បោះបង់​ការងារ​នៅ​ពេល​កូន​ដល់​វ័យ​សិក្សា​

​ស្ត្រី​ត្រូវ​បាន​គេ​ដឹងថា ជា​មនុស្ស​ដែល​ប្រឈមមុខ​នឹង​ការងារ​ច្រើន​ជាង​បុរស ពោល​គឺ​ធ្វើ​ការងារ​រហូតដល់​ស្លាប់ ដោយ​ការងារ​នោះ​ភាគច្រើន​ជា​កិច្ចការ​ផ្ទះ ហើយ​ការងារ​ដែល​ធំ​បំផុត​នោះ​គឺ​ការ​មើលថែ​កូនៗ​។
យោង​តាម​ការស្រាវជ្រាវ​ថ្មី​បានបង្ហាញ​ថា ស្ត្រី​ភាគច្រើន​បាន​លាឈប់​ពី​ការងារ ឬ​ក៏​ធ្វើ​ការងារ​ក្រៅ​ម៉ោង នៅពេលដែល​កូន​របស់​គាត់​គ្រប់​វ័យ​ចូលរៀន​។​
​ការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រី​ជា​ង​ពាក់កណ្ដាល​បាន​សម្រេចចិត្ត​បោះបង់​ការងារ ខណៈ​ដែល​កូន​របស់​គាត់​ដល់​វ័យ​ចូលរៀន ហើយ​គាត់​ចាប់ផ្ដើម​ចូលធ្វើ​ការងារ​វិញ នៅពេល​ដែល​កូន​នោះ​មាន​វ័យ​ធំ​បន្តិច​។ ពួកគាត់​បាន​និយាយថា គាត់​ឈប់​ពី​ការងារ​ដើម្បី​នៅផ្ទះ​ជួយ​កិច្ចការ​សាលា និង​បង្ហាត់បង្ហាញ​កូន​ពី​ការអប់រំ និង​របៀប​រស់នៅ​ក្នុង​ថ្នាក់រៀន ព្រោះថា​នៅ​ក្នុង​ថ្នាក់រៀន ថ្បិត​តែ​ជា​កន្លែង​បណ្តុះបណ្ដាល​ពិតមែន ប៉ុន្តែ​វា​ក៏​ជា​កន្លែង​គ្រោះថ្នាក់​សម្រាប់​កូនតូច​របស់​គាត់​ផងដែរ​។ លោក Charlotte Munday អ្នកគ្រប់គ្រង​អាជីវកម្ម​ផ្នែក​លក់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​ប្រាប់ថា គាត់​បោះបង់​ការងារ​ព្រោះតែ​កូនស្រី​របស់​គាត់​ដល់​វ័យ​ចូលរៀន ដូច្នេះ​ហើយ​កាត់​ត្រូវ​ជួយ​កិច្ចការ​សាលា ជាពិសេស​គឺ​ត្រូវ​មើលថែ​ពួកគេ​ឲ្យបាន​ល្អ និង​រៀបចំ​សម្ភារៈ​ផ្សេងៗ​នៅពេល​មាន​ដំណើរ​កម្សាន្ត​ប្រចាំ​សាលា​ជាដើម​។​
​បើ​យើង​ក្រឡេក​មក​មើល​ស្រុក​ខ្មែរ​វិញ​ហាក់ដូចជា ផ្ទុយស្រឡះ​តែម្ដង ព្រោះថា នៅក្នុង​ស្រុក​ខ្មែរ​វិញ នៅពេល​ដែល​កូន​ដល់​វ័យ​សិក្សា អាណា​ព្យាបាល​តែងតែ​បញ្ជូន​កូន​ទៅកាន់​សាលា​រដ្ឋ ប៉ុន្តែ​ភាគច្រើន​គឺ​សាលា​ឯកជន ដោយសារ​តែ​គេ​មាន​វិនីយ និង​ការ​មើលថែ​បានល្អ​ជាង​សាលា​រដ្ឋ ដូច្នេះ​ម្តាយ​គ្រប់រូប​មាន​ពេលទំនេរ​អាច​ធ្វើការ​ពេញ​ម៉ោង​បាន ដោយ​មិន​ចាំបាច់​ខ្វាយខ្វល់​អ្វី​ទាំងអស់​៕​
Charlotte Munday and family

មតិយោបល់