ព័ត៌មានជាតិ

ឆ្នាំ ២០១៤ តួលេខ​ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុង​ភ្លើង សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​មាន​ប្រមាណ ៧៦.០០០ នាក់​​​​

​យោងតាម​ប្រភព​របស់​បណ្តាញ​ទូរទស្សន៍​ប៊ី​ប៊ីស៊ី​ចក្រភព​អង់គ្លេស ដែល​បាន ចេញផ្សាយ​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ បានឱ្យដឹងថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ភ្លើង សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​មាន​រហូត​ដល់
៧៦.០០០ នាក់ ។​
​ដោយឡែក បើ​តាម​របាយការណ៍រ​បស់​អង្គភាព​ស៊ើបអង្កេត សម្រាប់​សិទ្ធិមនុស្ស ស៊ី​រី​ដែល​មាន​ស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​បញ្ជាក់បន្ថែម​ថា ក្នុងចំនោម​ជន រងគ្រោះ​បាត់បង់​ជីវិត​ទាំងអស់​ខាងលើ​នេះ រួម​មាន​ជន​ស៊ីវិល​ប្រមាណ​១៧.៧៩០ នាក់​ត្រូវបាន​សម្លាប់ ដោយ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កុមារ​ប្រមាណ ៣.៥០១ នាក់ ផងដែរ ។​
​ផ្អែក​តាម​ការស៊ើបអង្កេត​នៅក្នុង​ឆ្នាំ​២០១៤​កន្លងទៅនេះ យ៉ាងហោច​ណាស់​មាន កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី និង សកម្មជន​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​ប្រមាណ​ជាង ២២.៦២៧​នាក់​បាន​បាត់បង់​ជីវិត ៕​
49

មតិយោបល់