ព័ត៌មានជាតិ

អ៊ីរ៉ាក់​ជា​“​ចំណី​ឆ្ងាញ់​”​របស់​អាមេរិក តែ​ពិបាក​រក្សា​​​​

​អាមេរិក​បាន​ចំណាយ​ប្រាក់​រហូតដល់ ជាង​១.៥០០​ពាន់​លាន​ដុល្លារ និង​ជីវិត ទាហាន​រាប់ពាន់នាក់​ដើម្បី​រក្សា​នៅ ចំណី​ដែល​ឆ្ងាញ់​មួយ​ដុំ​នេះ ។ ប៉ុន្ដែ​ចំណី ឆ្ងាញ់​នោះ​ក៏​កំពុង​ត្រូវបាន​ចិន រុស្ស៊ី រួម
ទាំង​អ៊ីរ៉ង់​បាន​ហែក​ចែក​គ្នា​ធ្វើឱ្យ​អាមេរិក ពិបាក​ក្នុង​ការរក្សា ។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១៤​បាន​ផ្សព្វផ្សាយ​ថា អ៊ីរ៉ង់​បាន​វិនិយោគ​គិត​ជា​ទឹកប្រាក់​១៥,២ ពាន់​លាន​ដុល្លារ​ដើម្បី​ឃួង​យក​ថាមពល ប្រេង​រួមជាមួយ​ប្រទេស​អ៊ីរ៉ាក់​។ គម្រោង ឃួង​ប្រេង​រួមនោះ​អាច​ផលិត​ប្រេងបាន រហូតដល់​៥៥០​ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ ។​
​រដ្ឋមន្ដ្រី​ក្រសួង​ថាមពល​ប្រេង​អ៊ីរ៉ង់ លោក Namdar Zanganeh បាន រៀបរាប់​ឱ្យដឹងថា គម្រោង​ខាងលើ​ស្ថិត នៅក្នុង​គម្រោង​អភិវឌ្ឍន៍​ធំ​បំផុត​របស់ ក្រសួង​ថាមពល​ប្រេង​ក្នុង​គោលដៅ បង្កើន​ទិន្នផល​ប្រេង​របស់​អ៊ីរ៉ង់ ។ ក្រៅពី ការឃួងយ​ក​អណ្ដូងប្រេង​រួមចំនួន​២៣ កន្លែង​កន្លែង​ដែល​មាន​រ៉ែ Hydro-cabon នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់​ក៏ មាន​គម្រោង​ឃួង​ប្រេង​រួមជាមួយ ប្រទេស​កាតារ អារ៉ាប៊ីសាអ៊ូឌីត ។ អ៊ីរ៉ង់ បាន​ដាក់​ផែនការ​ពី​កំណើន​ប្រេង​ឆៅ របស់​ប្រទេស​នេះ​កើនឡើង​រហូត​ដល់ ៥,៧​លាន​ធុង​ក្នុង​មួយ​ថ្ងៃ​នា​ឆ្នាំ​២០១៨​។​
​បច្ចុប្បន្ន ប្រទេស​ជិតខាង​ទាំង​ពីរ​អ៊ីរ៉ង់ អ៊ីរ៉ាក់​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ទៅ លើ​វិស័យ​ជាច្រើន ។ ក្រៅ​ពី​វិស័យ​សេដ្ឋ កិច្ច ប្រទេស​ទាំង​ពីរ​ក៏​បាន​រួមដៃគ្នា ប្រឆាំង​ក្រុម​អ៊‌ិស្លាម​បង្កើត​រដ្ឋ IS ថែម ទៀតផង ។ បច្ចុប្បន្ន​មាន​ទាហាន​អ៊ីរ៉ង់ រាប់ពាន់នាក់ សុទ្ធសឹងតែ​ជា​កម្លាំង ជំនាញ​កំពុង​បំពេញបេសកកម្ម​នៅ​អ៊ីរ៉ង់ ធ្វើ​ជា​ទីប្រឹក្សាយោធា​ដល់​អ៊ីរ៉ាក់​ក្នុងការ វាយប្រហារ​ទៅលើ​ក្រុម IS ។ ប្រភព ព័ត៌មាន​ជាច្រើន​បានបញ្ជាក់​ថា ទាហាន អ៊ីរ៉ង់​បាន​ចូលរួម​ក្នុង​សមរភូមិ ការពារ ប្រទេស​អ៊ីរ៉ាក់​ទៀតផង ។ កន្លងមក​ថ្មីៗ មេទ័ព​អ៊ីរ៉ង់​មួយរូប​ក៏បាន​លះបង់​ជីវិត ក្នុង​ទឹកដី​អ៊ីរ៉ាក់ ក្នុងពេល​ប៉ះទង្គិច​គ្នា​ជា មួយក្រុម​IS អំឡុង​ពេល​ការពារ​សិទ្ធិ គ្រប់គ្រង​អណ្ដូងរ៉ែ​ដ៏​សំខាន់​មួយ​គេចផុត ពី​ការដណ្ដើម​របស់​ក្រុម​IS ។​
​សកម្មភាព​របស់​អ៊ីរ៉ង់​បាននិងកំពុង ធ្វើឱ្យ​មាន​ទំនុកចិត្ដ​យ៉ាងខ្លាំង​ពី​អ៊ីរ៉ាក់ ដែល​ជា​សញ្ញា​មួយ​បង្ក​ការព្រួយបារម្ភ យ៉ាងខ្លាំង​ពី​អាមេរិក ។​
​ក្នុងពេល​ជាមួយគ្នា​នោះ អ៊ីរ៉ាក់​ជា ប្រទេស​នាំចេញ​ប្រេង​លំដាប់​ទី​២​ក្នុង ប្រទេស​ផលិត​ប្រេង​ច្រើន​ជាង​គេ​បំផុត OPEC ។ អ៊ីរ៉ាក់​មាន​ថាមពល​ប្រេង ប្រមាណ​១១៥​ពាន់​លាន​ធុង​កំពុងតែ​ឃួង យក ហើយ​នៅ​មាន​ជាង​២០០​ពាន់​ធុង ទៀត​មិន​ទាន់​ឃួង​យក​នៅឡើយ ។​
​តាម​ការវាយតម្លៃ​របស់​អ្នកឯកទេស របស់​អង្គការ​ព័ត៌មាន​ថាមពល​អាមេរិក EIA បានបញ្ជាក់​ថា អ៊ីរ៉ាក់​មាន​អណ្ដូង ប្រេង​ជា​ច្រើន​ដែល​មាន​ផ្ទុក​ប្រេង​មហា សាល មិនទាន់​បាន​ប៉ះពាល់ ឬ​ឃួង​យក នៅឡើយ ។​
​ជា​ការពិត​ណាស់ មិនមែន​តែ​អ៊ីរ៉ង់ ប៉ុណ្ណោះ​ទេ​ដែល​ចាប់អារម្មណ៍​ទៅលើ ប្រភព​ធនធាន​ធម្មជាតិ​ដ៏​ច្រើន​សម្បូរ បែប​នោះ រុស្ស៊ី និង​ចិន​ក៏​បាន​បោះជំហាន ចូល​ទៅ​កាន់​ទីនោះ​ជា​ច្រើន​ឆ្នាំកន្លងមក ហើយ​ដែរ ។​កាលពី​ឆ្នាំ​២០០៩ រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ដាក់​ឱ្យ​ដេញថ្លៃ​ក្នុង​ការឃួងយ​ក ប្រេង​នៅ​អណ្ដូងប្រេង​ចំនួន​១០ ដោយ លទ្ធផល គឺ​ក្រុមហ៊ុន​ប្រេង​២​របស់​រុស្ស៊ី ទទួលបាន​ជោគជ័យ​នៅ​ក្នុង​ការដេញថ្លៃ​។​
​ចំណែក​ភាគី​ចិន​វិញ​ដែល​ជា​ប្រទេស ទិញ​ប្រេង​ច្រើនជាងគេបង្អស់​របស់​អ៊ីរ៉ាក់ មាន​ប្រមាណ​១,៥​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ពេលនេះ​កំពុង​រិះរក​វិធី​សាស្ដ្រ​បង្កើន ប្រភព​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​នេះ ។ ចិន កំពុង​រិះរក​វិធីសាស្ដ្រ​ទិញ​ភាគហ៊ុន​ពី ក្រុមហ៊ុន​របស់​រុស្ស៊ី ។​
​ចិន​ជា​ប្រទេស​ទទួលបាន​ផល ប្រយោជន៍​ច្រើន​ជាង​គេ​បំផុត​នៅពេល ដែល​អ៊ីរ៉ាក់​បង្កើន​ការផលិត​ប្រេង បន្ទាប់ពី​របប​សា​ដា​ម អ៊ូ​សេន ។ ចិន ត្រូវការ​ថាមពល​ជា​ចាំបាច់ ហើយ​ត្រូវ ការចូល​ទៅ​កាន់​ទីផ្សារ​របស់​អ៊ីរ៉ាក់ ។​
​បណ្ដា​ក្រុមហ៊ុន​ចិន បាន​ចំណាយ ប្រាក់​ជាង​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​បញ្ជូន​ពលករ​រាប់ពាន់​នាក់​ទៅ​កាន់ អណ្ដូងរ៉ែ​នៅ​អ៊ីរ៉ាក់​ដោយ​ធ្វើការ គោរព ទៅតាម​ច្បាប់​ទីក្រុង​បា​ដា​ដ ។ ចិន​សុខ ចិត្ដទ​ទួល​ផលចំណេញ​តិច ឱ្យ​តែ​បាន បរិមាណ​ប្រេង​ច្រើន ។ លើសពីនេះ​ទៅ ទៀត ចិន​បាន​ចំណាយ​ប្រាក់​សាងសង់ អាកាសយានដ្ឋាន​ថ្មី​នៅ​ភាគខាងត្បូង ប្រទេស​អ៊ីរ៉ាក់​ងាយស្រួល​ក្នុង​ការដាក់ ជញ្ជូន​ពលករ​ចិន​ទៅ​កាន់​ទីនោះ ។​
​លោក Michael Makovsky អតីត មន្ដ្រី​ក្នុង​ក្រសួង​ការពារជាតិ​អាមេរិក ក្នុង​របប​ប្រធានាធិបតី George W. Bush ទទួលបន្ទុក​គោលនយោបាយ​ប្រេង កាត​នៅ​អ៊ីរ៉ាក់​បាន​ថ្កោលទោស​យ៉ាងខ្លាំង ដល់​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា ពី​គោលនយោបាយ​ប្រេងកាត នៅ​អ៊ីរ៉ាក់​ធ្វើឱ្យ​បាត់បង់​ផលប្រយោជន៍ ជាច្រើន ។ ទាំងនោះ​បាន​ធ្វើឱ្យ​ការខិតខំ របស់​អតីត​ប្រធានាធិបតី Bush គ្រប់ គ្រង​ប្រេង​នៅ​អ៊ីរ៉ាក់​ដែល​ត្រូវ​ចំណាយ ប្រាក់ និង​អាយុជីវិត​ជាច្រើន​នៅ​ទីនោះ ។​
​ចំណី​ឆ្ងាញ់​នៅ​អ៊ីរ៉ាក់​ដែល​អាមេរិក ខិតខំ​ដណ្ដើម និង​រក្សា​ជា​យូរណាស់​មក ហើយ ពេលនេះ​កំពុងតែ​បាត់បង់​ធ្លាក់ ទៅ​ក្នុង​ដៃ​រុស្ស៊ី ចិន និង​អ៊ីរ៉ង់ ។ កត្ដា​មួយ ចំនួន​ដែល​ធ្វើឱ្យ​អាមេរិក​ប្រឈម​នឹង ការបាត់បង់​នោះ​ដោយសារ​តែ​ចិន​ហ៊ាន លះបង់​ផលប្រយោជន៍ សុខចិត្ដទ​ទួល ចំណេញ​តិច ឱ្យតែបាន​ផលិតផល​ប្រេង ច្រើន ។ អ្នកវិភាគ​បាន​វាយតម្លៃថា ការ ប្រើប្រាស់​ប្រេង​ច្រើន​របស់​ចិន​ដែល​ទិញ ពី​ប្រទេស​អ៊ីរ៉ាក់​នោះ​អាច​ប្រែក្លាយ​ទៅ ជា​ផលប្រយោជន៍​អាមេរិក​ទៅ​វិញ​នៅ ពេល​អាមេរិក ។ តាម​ការព្យាករណ៍ អាមេរិក​នឹង​ក្លាយជា​ប្រទេស​ផលិត​ប្រេង ច្រើន​ជាង​គេ​បំផុត ច្រើន​ជាង​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​ទៅទៀត​នៅ​ឆ្នាំ​២០១៧ និង​ច្រើន​លើស​គេ​បង្អស់​នៅ​ឆ្នាំ​២០២០៕​
obama

មតិយោបល់