ព័ត៌មានជាតិ

រថយន្តម៉ាក MGB ពាក់ស្លាកលេខភ្នំពេញ 1FM-4374 បើកបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរស០២នាក់ រងរបួសធ្ងន់ស្រាល

ភ្នំពេញ: នៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក MGB មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-2446 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បុកម៉ូតូឌ្រីមសង់មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FM-4374 បណ្តាលឲ្យបុរសចំនួន០២នាក់ រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុនោះ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានបុកម៉ូតូរងគ្រោះ បណ្តាលឲ្យបុរសចំនួន០២នាក់ ដួលរងរបួសធ្ងន់ស្រាលត្រូវបញ្ជូន
ទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកចរាចរណ៍ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនោះដែរ ដោយមិនមានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់