ព័ត៌មានជាតិ

សិស្ស​វិទ្យាល័យ​ម្នាក់​ចងករ​សម្លាប់ខ្លួន សង្ស័យ​មិត្តភក្តិ​ចំអន់​រឿង​អេដស៍​

បាត់ដំបង​៖​បុរស់​ម្នាក់​បាន​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ដោយ​យក​កន្សែង​ចងករ​ភ្ជាប់​ទៅ​នឹង​ថ្នឹ​មរោង​ហូបបាយ​ស្លាប់​រឹង​ស្តូក ខណៈ​ដែល​ក្មេងប្រុស​ម្នាក់​ផ្សេងទៀត​បាន​យក​សម្រាម​ទៅ​ចាក់ចោល​ក៍​ប្រ​ទៈ​ឃើញ​ហេតុការណ៍​នេៈ​កាលពី​វេលា​ម៉ោង​០៦/០០​នាទី​នា​ព្រឹក​ថ្ងៃទី​០៥/០១/២០១៥​នៅក្នុងព្រៈ​វិហារកាត់​តូលិក​មួយកន្លែង​ស្ថិតនៅ​ភូមិ​តា​ហែន​១ ឃុំ​រការ ស្រុក​សង្កែ ។ ជន​រងគ្រោៈ​ខាងលើ​មានឈ្មោៈ​ឆែម វ៉ាន់ណូ អាយុ​១៨​ឆ្នាំ​មាន​ទីលំនៅ​ក្នុង ភូមិ ឃុំ​កើតហេតុ​ខាងលើ ជា​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ​សង្កែ និង​ជា​សិស្ស​ក្នុង​សមាគមន៍​កាត់​តូ​លិកខា​ង​លើ​។ បើ​តាម​ព័ត៌មាន​ពីរ​ពលរដ្ឋ​នៅ​ក្បែរ កន្លែងកើតហេតុ​បង្ហើប​ឲ្យដឹងថា​ជនរងគ្រោៈ​ខាងលើ​ទំនងជា​មាន​វិបត្តិ​ស្នេហា ឬ​ក៍​បណ្តាលមកពី​មិត្តភ័ក្តចំ​អន់លេង​បញ្ហារ​អេដស៍​នៅ​ឃុំ​រកា​នេៈ​។ ក្រោយ​កើតហេតុ​ក្រុម​គ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​មណ្ឌល​សុខភាព​រកា រួម​ទាំង​សមត្ថកិច្ច​បាន​ធ្វើ​កោសល់វិច្ច័យ​ឃើញថា​ពិតជា​ចងករ​សម្លាប់ខ្លន​ឯង​ពិតប្រាកដ​មែន​៕

2015-01-06_075756

មតិយោបល់