កំពង់ចាម ៖ ផ្លូវថ្នល់ក្រាលកៅស៊ូ នៅខាងត្បូង ស្ពានគីហ្សូណា ប្រហែល២០ម៉ែត្រ ស្ថិតនៅ ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្ត កំពង់ចាម បានស្រុតចុះទៅក្រោម ដែលទំហ៊ំមុខកាត់ខាងលើប្រហោងប្រមាណកន្លះម៉ែត្រ និងជំរៅពី៣ទៅ៤ម៉ែត្រ ហើយអាចនៅសល់ តែ ស្រទាប់ថ្នល់ខាងលើប៉ុណ្ណោះ កាលពីវេលា ម៉ោង៤៖៤០នាទី រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នេះ ។
បើតាមមន្ត្រីនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា មានករណី ស្រុតលូមេ ដែលបង្ហូរទៅទន្លេ ដែលជាលូរចាស់ ហើយអាជ្ញាធរគ្រោងនឹងប្តូរថ្មី ប៉ុន្តែ ពេលនេះបានស្រុតហើយ ។
ប្រជាពលពលរដ្ឋអ្នកទៅឃើញហេតុការណ៍នៅកន្លែងបាក់ស្រុតបានលាន់មាត់លើកឡើងគ្រប់គ្នាថា ការបាក់ស្រុតច្រាំងទន្លេរជាបន្តបន្ទាប់កន្លងមកនេះ សង្ស័យដែលនាំឲ្យមានគ្រោះមហន្តរាយ ដែលមិនត្រូវមើលរំលង គឺបញ្ហាពួកឈ្មួញបូបខ្សាច់លក់អត់ច្បាប់តាមដងទន្លេរពិសេស ពួកឈ្មួញរកស៊ីបូបខ្សាច់លក់នៅជួរផ្សារទន្លេរបិទ។
យ៉ាងណាក៏ដោយបើតាមមន្ត្រីនគរបាល ដដែលនេះ ដំណោះស្រាយ ជំហានដំបូង សមត្ថកិច្ច បានយកប៉ារ៉ាស់ទៅបិទ ចរាចរណ៍ឆ្លងកាត់ ទាំងស្រុង នៅតាមផ្លូវនោះ ជៀសវាង មានគ្រោះថ្នាក់ ដោយយថាហេតុ ពីព្រោះ ស្នាមធ្លុះនៅខាងលើ មើលទៅតូច ប៉ុន្តែស្រុតទៅក្រោម ពី៣ទៅ៤ម៉ែត្រឯណោះ ។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមបានឲ្យដឹងថា បញ្ហានេះអាជ្ញាធរនិងជំនាញកំពុងចុះធ្វើរការហើយ ហើយផ្លូវមួយខ្សែនេះអាចត្រូវបិតបណ្តោះអាសន្នជាសវាងបងប្អូនប្រជាពលរដ្ឋមានបញ្ហា៕
មតិយោបល់