ព័ត៌មានជាតិ

រថយន្ត MiNi ពណ៌ស មួយគ្រឿងហូរសាំងឆាបឆេះ ផ្អើលឡានពន្លត់អគ្គិភ័យសមត្ថកិច្ច ៣គ្រឿងចេញអន្តរាគមន៍

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះរថយន្ត ខណ:កំពុងបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៧-៨៨ ចំណុចភូមិទួលក្រឡាញ់ សង្កាត់/ក្រុង/ខេត្តកំពង់ឆ្នាំង ។

រថយន្តរងគ្រោះម៉ាក MiNi( Matrx) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6849 អ្នកបើកបរដោយឈ្មោះ ស៊ឹម សាលី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំង ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តខាងលើ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ត្រូវប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ឃើញរថយន្តនោះហូរសាំងចេញមកក្រៅ ក៏ស្រែកប្រាប់ម្ចាស់ថា ឡានឆេះហើយៗ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងរថយន្តអគ្គិភ័យរបស់សមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់ រហូតដល់ ៣គ្រឿងទាន់ពេលវេលា។

សូមបញ្ជាក់៖ ករណីខាងលើនេះ ក្រោយពីកើតហេតុម្ចាស់ បានឡានស្ទូចៗ ទៅជួសជុលខ្លួនឯង និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ៕

មតិយោបល់