ក្រុមស្រាវជ្រាវឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅពេលនេះ ក្រុមអ្នកមុជទឹក បានទៅដល់បានសមុទ្រដែលជាកន្លែងប្រទះឃើញកន្ទុយយន្តហោះ AirAsia Flight 8501 ដើម្បីស្វែងរកប្រអប់ខ្មៅ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយមិនផ្លូវការថា ប្រអប់ខ្មៅប្រហែលជាមិនស្ថិតនៅជាមួយនឹងកន្ទុយយន្តហោះទេ ពោលគឺវាអាចរបូតចេញពីកន្ទុយយន្តហោះ ប៉ុន្តែមិនបានរហូតទៅណាឆ្ងាយឡើយ។
គួរបញ្ជាក់ផងដែរថា AirAsia បានសម្រេចចិត្តផ្ដល់សំណង ១២៥.០០០ដុល្លារអាមេរិក ដល់គ្រួសារជនរងគ្រោះម្នាក់ៗ ខណៈដែលសាកសពចំនួន ៤១ ត្រូវបានស្រង់ចេញពីទឹក៕
ព័ត៌មានជាតិ
មតិយោបល់