ថ្នាំវ៉ាក់សុំាងសាកល្បងការពារមនុស្ស ពីការរាតត្បាតរបស់វីរ៉ុស Ebola ត្រូវបានចាប់ផ្តើមប្រើប្រាស់ហើយ នៅក្នុងតំបន់ប្រទេស ដែលរងការរាតត្បាត នេះបើយោងតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី០៩ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះ។
ប្រទេសរងការរាតត្បាតខ្លាំងជាងគេ គឺស្ថិតនៅតំបន់អាហ្វ្រិកភាគខាងលិច ក្នុងនោះមាន ៖ សៀរ៉ាឡេអូន, លីបេរីយ៉ា និងហ្គីតា ហើយបើយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺ Ebola បានកើនឡើងដល់ ៨,១៥៣នាក់ហើយ ក្នុងចំណោមមនុស្ស ២០,៦៥៦នាក់ ដែលគេដឹងថាមានផ្ទុកវីរ៉ុសនេះ៕
ព័ត៌មានជាតិ
មតិយោបល់