ភ្នំពេញៈ នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្តីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ធ្វើនៅឯសណ្ឋាគារភ្នំពេញអូតែល ក្រោមអធិបីភាពរបស់ លោក អ៊ិត សំហេង ។
បើយោងតាមរបាយការណ៏របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថាឆ្នាំ២០១៥ កម្ពុជាទទួលបានកំណើនពិតនៃផលិតផលជាតិ សរុបក្នុងអត្រា៦,៨% ហើយអត្រានេះត្រូវបានប៉ាន់ស្មានថាកើនឡើងដល់៧% នៃឆ្នាំ២០១៦។ ផលិតផលជាតិសរុបក្នុងចំនោមមនុស្សម្នាក់ត្រូវបានព្យាករណ៏កើនឡើងដល់ ១,៣២៥ដុល្លារ នៅឆ្នាំ២០១៦ ខុសពីឆ្នាំ២០១៥ ដែលមានត្រឹមតែ ១,២២៨ដុល្លារ ។ គិតត្រឹមត្រីមាសឆ្នាំ២០១៦វិស័យវាយណភណ្ឌ កាត់ដេរនិងផលិតស្បែកជើងនៅកម្ពុជាបានផ្តល់ការងារជូនកម្មករនិយោជិតចំនួន ៧១១,៤៣២ នាក់( ស្រី៥៩៣ ៧៤៤នាក់) ។
យោងតាមប្រសាសន៏របស់លោកអ៊ិត សំហេង បានឲ្យដឹងថា ការចចារប្រាក់ឈ្នួលគឺជាការលំបាកមួយព្រោះនិយោជិកចង់ផ្តល់តម្លៃទាបតែនិយោជកត្រូវការតម្លៃខ្ពស់ បើទោះជាយ៉ាងណាក៏ដោយសូមឲ្យការចចារកុំប្រើវិធីសាស្រ្តយកការធ្វើបាតុកម្មមកដាក់លើតុចចារ ព្រោះយើងមើលទៅបាតុកម្មឆ្នាំ២០១៣រហូតដល់២០១៤ វាបង្ករជាការប៉ះពាល់ដល់ជាតិ។ លោកបន្ថែមថាទោះការចចារម្តងជាពីរនៅតែមិនត្រូវគ្នាក៏វាអាចមានចំនុចមួយដែលជោគជ័យបានដោយសារឆន្ទៈរបស់ភាគីទាំង២ ៕
មតិយោបល់