ព័ត៌មានជាតិ

ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាតិ​ដឹក​ឈើ​របស់​អភិបាល​ខេត្ត​កំពង់ធំ មាន​តំលៃ​ដល់​ទៅ ២០០០​ដុល្លារ​

​ខេត្ត​កំពង់ធំៈ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ឃាត់​រយ​ថ​ន្ត​យី​ឌុប​មួយគ្រឿង លួច​ដឹក​ឈើ​ខុសច្បាប់ ដោយ​ប្រើ​ច្បាប់​អស់​សុពលភាព​របស់​អភិបាល​ខេត្ត​កំពង់ធំ ដឹក​មួយ​ជើង​ហើយ​មួយ​ជើង​ទៀត ទីបំផុត​អស់ ល័​ក្ខ​ត្រូវបាន​មេព្រៃ​ក្របួច ទើបែ​ករឿង​ឈ្មួញ​ទិញ​ច្បាប់​អនុញ្ញាតិ​របស់​អភិបាល​ខេត្ត​កំពង់ធំ ក្នុង​មួយ​សន្លឹក ២០០០​ដុល្លា ។ កាលពី​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០១៥ លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម និង​មន្ត្រី​ក្រោម​ឳ​វា​ទ បាន​ដឹកនាំ​បង្ក្រាប​រថយន្ត យី​ឌុប​មួយគ្រឿង ពណ៌ ខៀវ អត់​ស្លាក​លេខ ដឹក​ឈើ​លេខ​២ ដែល​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ ប្រាក់ ថា ជា​អ្នក​រត់​ការដឹកឈើ ដុះ​ស្លែរ​ចេញពី​ភូមិ ៩៩​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​ដាក់​នៅ ស្រុក​បារាយណ៍ ខេត្ត​នៅ​ស្គុន​ខេត្តកំពង់ចាម តែ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​បាន ដោយសារ​តែ​ច្បាប់​អនុញ្ញាតិ​របស់ អភិបាល​ខេត្ត​កំពង់ធំ អស់​សុពលភាព ។​
​ប្រភព​ពត៌មាន បានអោយដឹងថា មាន​រថយន្ត​ជាច្រើន​គ្រឿង ខ្លះ​មាន​ច្បាប់​សេះ​ហោះ ដឹក​មិនចេះ​អស់​សុពលភាព ខ្លះ​ក្លែងបន្លំ​ច្បាប់ ដឹកជញ្ជូន​ដូច​ហែ​កឋិន តែ​ពុំ​ត្រូវបាន​លោក សៅ​វណ្ណី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ សណ្តាន់​បង្ក្រាប​នោះ​ឡើយ ព្រោះ​មាន​ការឃុបឃិត​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​ជួរ រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បណ្តែតបណ្តោយ​ឲ្យមាន​កា​រ​ដឹកជញ្ជូន​យ៉ាង​រលូន ជាក់ស្តែង​រថយន្ត​យី​ឌុប​មួយគ្រឿង​នេះ បាន​ដឹក​ដោយ​រលូន​មកដល់​ស្រុក​បារាយណ៍ តែ​ត្រូវ​បាន​ជាប់អន្ទាក់​សមត្ថ​កិច្ច ក៏​ព្រោះតែ​លោក ប្រាក់​ថា ពុំ​បាន​រត់​ផ្លូវ​មុន ។​
​តាម​ការ​ឲ្យដឹង​ពី​លោក​ហេង ឈុន​ហ៊ី នាយ​ប៉ុស្តិ៍​បាល​កំពង់ថ្ម បានឲ្យដឹងថា លោក​មិន​ទទួលខុសត្រូវ​ជា​ដាច់ខាត ចំពោះ ច្បាប់​របស់​គាត់ ដែល​បាន​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ ចេញ​ឲ្យ​ទិញ​ដឹកឈើ​ចំនួន ៣២ ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម តែ​លោក​បាន​លក់​លោក​ហេង ឈុន​ហ៊ី នាយ​ប៉ុស្តិ៍​បាន​យក​លិខិត​នេះ​លក់​ឲ្យ ទៅ​ឈ្មួញ​ក្នុង​តំលៃ​២០០០​ដុល្លា ដែល​បាន​ចេញ​តាំងពី​ថ្ងៃ​ទី ៤ ខែ ៣​ឆ្នាំ ២០១៤ ឈ្មួញ​បាន​ឆ្លៀត​ឱកាស​ជា ច្រើនដង​ដោយ​ប្រើ​លិខិត​ដដែល លុះដល់​ថ្ងៃ​ទី ៨ ខែ​មករា ឆ្នាំ ២០១៥ ឈ្មួញ​ដឹក​ឈើ​ម្តង​ទៀត​ត្រូវបាន សមត្ថកិច្ច​ឃាត់​យកមក​ទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​។​
​ពាក់ព័ន្ឋ​ទៅ​នឹង​លោក ហេង ឈុន​ហ៊ី នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ថ្ម ប​ច្ច​ប្បន្ន​នៅក្នុងខ្ទម​នៅឡើយ យក​ចំណី​ស្ទឹង​ជីនិត​ធ្វើជា ប៉ុស្តិ៍ រីឯ​ឈើ​ក៏​ពុំ​មាន​សូម្បីតែ​មួយ​ដុំ ចំណែក​លុយ​ក៏​ក៏​រក​មុខ​មិន​ឃើញ ថា​ធ្លាក់​ទៅណា​អស់ ពាក់ព័ន្ឋ​ទៅនឹង ចម្ងល់​នេះ លោក ជូ សំអាន ស្នងការ​ខេត្ត​កំពង់ធំ បានឲ្យដឹងតា​មទូរស័​ព្ទ​ថា លោក​បាន​ដឹង​ពី​រឿង​នេះ​ហើយ លោក​និង​ចាត់ឲ្យមានការ​សាងស​ង់​ប៉ុស្តិ័​ឡើងវិញ និង​ត្រូវបាន​ត្រួតពិនិត្យ​នូវ​ការដឹកជញ្ជូន នឹង​ថវិការ​។​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​ទូរស័ព្ទ​ថា លោក​អគុណ​អ្នក​ពត៌មាន ខ្លាំងណាស់ តែងតែ សហការ ផ្តល់​ពត៌មាន​ពី​លទ្ធផល អសកម្ម​មួយចំនួន ពី​ថ្នាក់​ក្រោម ចំណែក​លិខិត​ដែល​បាន​ចេញ​នោះ លោក​និង​បញ្ជារ​ឲ្យ​សមត្ថកិច្ច​ជំនាញ អ​ញ្ញាតិ​ចោល​ដោយ​សារ​ហួស​សុពលភាព ហើយ​ឈ្មួញ​ចេះ​តែ​ដឹក​យក ទៅ​ប្រើប្រាស់​ដោយ​ខុសច្បាប់ ចំណែក​ប៉ុស្តិ៍​រដ្ឋបាល ឯកឧត្តម និង​ឲ្យ​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ថា ហេតុអ្វី បាន​ជា​មិន​ទាន់​ធ្វើ ចុះ​បើ​មិន​ទាន់​ធ្វើ​តើ​លុយ​ទៅ​ឯណា​អស់ ។​
​លោក សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ បានឲ្យដឹងថា កា​ដឹក​ឈើ​របស់​លោក ប្រាក់​ថា​នេះ បាន​ដឹក​ជាច្រើន​ដង​ហើយ កន្លង​មក​ចេះ​អនុគ្រោះ តែ​ពេល​នេះ​មិន​អាច​អនុញ្ញាតិ​ទៀត​ទេ ចំនែក​ឈើ​តាម​ការប៉ានស្មាន ជាង ២០​ម៉ែត្រគូប​បើ​ផាកពិន័យ​តាម​ច្បាប់ ស្មើរ​នឹង ៦០​លាន​រៀល តែ​ពេល​នេះ ពុំ​ទាន់​ធ្វើការ​វាស់វែង​ពិតប្រាកដ​ទេ ដោយសារតែ​អភិបាល​ខេត្ត​កំពង់ធំ ឲ្យធ្វើ​របាយការ​ជូន​ខេត្ត ព្រោះ​ពាក់ព័ន្ឋ​ទៅនឹង ការចេញលិខិត ដោយ​អភិបាលខេត្ត ៕

2015-01-12_100536

មតិយោបល់