ស្ត្រីម្នាក់បានសម្រេចចិត្តផ្តល់រង្វាន់ជាទីគាប់ចិត្តសម្រាប់នរណាម្នាក់ដែលជាឃាតករ អាចសម្លាប់គូរដណ្តឹងរបស់នាងបាន ដោយអនុញ្ញាតឲ្យរួមភេទជាមួយនាង។ បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា លោកស្រី Jessica Strom វ័យ ២២ ឆ្នាំបានចំណាយប្រាក់ចំនួន ១,០០០ ដុល្លារ ព្រមទាំងការរួមភេទជាមួយនាង ដើម្បីលើកទឹកចិត្តដល់ជនណាម្នាក់ដែលអាចសម្លាប់ប្តីរបស់នាងបាន។
Storm បានខំប្រឹងទាក់ទងជាមួយអតីតមិត្តរួមថ្នាក់របស់ខ្លួន ដើម្បីប្រព្រឹត្តបទល្មើស និងសុំឲ្យសម្លាប់លោក John Schellpfeffer ដែលត្រូវជាគូរដណ្តឹងរបស់ខ្លួន។ ក្រោយមកនាងបានស្វែងរកបានមិត្តម្នាក់ ដែលជាអ្នកបើកបរយន្តហោះ ដោយសុំឲ្យគាត់ប្រើអាវុធដើម្បីសម្លាប់ ព្រោះនាងបានរៀបគម្រោងសម្លាប់គូដណ្តឹងរបស់ខ្លួនអស់រយៈពេលពីរឆ្នាំមកហើយ។ ហេតុផលដែលនាងធ្វើបែបនេះដោយសារតែ Schellpfeffer ដែលជាគូរដណ្តឹងបានគ្រប់គ្រង និងធ្វើរឿងអាក្រក់គ្រប់យ៉ាងដាក់រូបនាង និងអ្នកដដៃ។ ប៉ុន្តែគម្រោងការនេះត្រូវបានបុរសខាងលើបដិសេធ ហើយនាងក៏ត្រូវប៉ូលិសធ្វើការព្រមានអំពីគម្រោងការអាក្រក់របស់នាងផងដែរ៕
មតិយោបល់