ព័ត៌មានជាតិ

ហុងកុង ជា​ទីក្រុង​រត់ពន្ធ iPhone ច្រើន​ជាង​គេ​បំផុត​

​ហុងកុង ជា​ទីក្រុង​មួយ​ដែល​ត្រូវបានគេទទួលស្គាល់​ថា សម្បូរ​ទៅដោយ​ការរត់ពន្ធ ជាពិសេស​គឺ​គ្រឿង​អេឡិចត្រូនិច ដោយ​ថ្មីៗ​នេះ អាជ្ញាធរ​ហុងកុង បាន​ចាប់ខ្លួន​បុរស​ម្នាក់​ផ្ទាល់​នៅនឹងកន្លែង ពី​បទ​រត់ពន្ធ iPhone ខុសច្បាប់​។​
​អាជ្ញាធរ​មិន​បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុរស​នោះឡើយ គ្រាប់​តែ​បញ្ជាក់ថា បុរស​នោះ​បាន​រត់ពន្ធ iPhone ចំនួន ៩៤​គ្រឿង ដោយ​រុំ​ជាមួយនឹង​ថង់ប្លាស្ទិក​ហើយ​ពាក់ជាប់​នឹងខ្លួន រួច​ពាក់អាវ​ពីលើ​។ បុរស​ម្នាក់​នេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ខែ​មករា ឆ្នាំ ២០១៥ ជា​អ្នកដំណើរ ដែល​តែងតែ​ឡើង​ចុះ​ទីក្រុង​ហុងកុង​ញឹកញាប់ និង​ជា​មុខសញ្ញា​ចាស់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី iPhone 6 និង iPhone 6Plus ចេញ​លក់​នៅ​ហុងកុង​ភ្លាម មាន​ករណី​រត់ពន្ធ​ជាច្រើន​បាន​កើតឡើង ហើយ​មិនមែន​មាន​តែ iPhone នោះទេ ស្មា​ត​ហ្វូន​ដដៃទៀត​ក៏​មាន​ការរត់ពន្ធ​ដូចគ្នាផងដែរ​៕​
Hongkong (1)
Hongkong (2)

Hongkong (3)

មតិយោបល់