ព័ត៌មានជាតិ

បទល្មើស​ព្រហ្មទ័ណ្ឌ​ខេត្ត​កំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​៩៦​ករណី​​

​កំពង់ធំ ៖​បទល្មើស​ព្រហ្មទ័ណ្ឌ ក្នុង​ឆ្នាំ​២០១៤​នៅ​ខេត្ត​កំពង់ធំ មាន បទល្មើស​គ្រឿងញៀន ,​ចំ​រិត​ទា​ប្រាក់​, ទំនាស់​ពាក្យសំដី​,​ទំនាស់​ដី​ធ្លា​,​ចោរលួច ចោរប្លន់ ,​ការ​កេងប្រវ័ញ​ផ្លូវភេទ​,​ការ​ឈ្លោះ​ទាល់​ទែង​ជាដើម ដែល​បាន​ចាត់​ទុក​នៅ​ក្នុង​បទឧក្រិដ្ឋ ,​បទ​មជ្ឈឹម​។​
2015-01-14_083137
លោក កែ ខាន់​ណា​រ៉ា ស្នងការរង​ខេត្ត​កំពង់ធំ ទទួលបន្ទុក​ផ្នែក​បទល្មើស​ព្រហ្មទ័ណ្ឌ​បាន​ធ្វើ​របាយការណ៍​សង្ខេប​ពាក់ព័ន្ធ​ទៅ​និង​បទល្មើស​ទាំងឡាយ​នៅ​ខេត្ត​កំពង់ធំ​ក្នុង​ឆ្នាំ​២០១៤​មាន ដូចខាងក្រោម​៖ ក្នុង​ឆ្នាំ​២០១៤ បទល្មើស​ព្រហ្មទ័ណ្ឌ​កើនឡើង​ចំនួន​៩៦​លើក​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ ថយចុះ​១៨​លើក ស្មើរ​និង​១៦%, បទ​ឧក្រឹដ្ឋ ១៧​លើក ថយចុះ ១៣​លើក ស្មើរ​៤៣% ,​បទ​មជ្ឈឹម ៧៩​លើក ថយចុះ​៥​លើក ស្មើរ​០៦% រីឯ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​បង្ក្រាប មាន​បង្ក្រាប​ជា​រួម​មាន​៧៥​លើក ឃាត​ខ្លួន​ជនសង្ស័យ​បាន ចំនួន​១០៩​នាក់​ក្នុងនោះ​មាន​ស្រី​០៥​នាក់​, ការបង្ក្រាប់​ជាក់ស្ដែង ៦៩​លើក ឃាត​ខ្លួន ជនសង្ស័យ​៩៦​នាក់​ក្នុងនោះ​មាន​ស្រី​៥​នាក់ , ស្រាវជ្រាវ​បង្ក្រាប់ ០៦​លើក​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួណ​០៥​នាក់​។​លោក កែ ខាន់​ណា​រ៉ា បាន​បន្ដថា ការថយចុះ​រាល់​បទល្មើស​ក៏​ដោយសារ​កំលាំង​យើង​បាន​សហការ​គ្នា​ដោយ​យកចិត្តទុកដាក់​ប្រើប្រាស់​វិធានការ​ជំនាញ ពិសេស​ផ្ដោត​សំខាន់​លើ​វិធានការ​បង្កា​ទប់ស្កាត់​ជា​មុន​តែ បើ​បទល្មើស​នៅតែ​កើតមាន យើង​និង​ប្រើប្រាស់​វិធានការ​ជំនាញ ស្រាវជ្រាវ ស៊ើបអង្កេត ដោយ​ប្រកាន់​ជំហរ​មិនអោយ​ជន​ប្រព្រឹត្ត​បទល្មើស រួចខ្លួន​ពី​ការផ្ដន្ទាទោស​ជា​ដាច់ខាត ទាំងនេះហើយ​ដែល​ធ្វើ​អោយ​បទល្មើស​ជារួម​មាន​ការថយចុះ ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​ឯ​ឧត្តម ឧត្តមសេនីយ៍ អគ្គស្នងការ​នគរបាល​ជាតិ​៕

មតិយោបល់