តើសាច់គោ, សាច់ក្របីសម្បូរសារធាតុចិញ្ចឹមច្រើន ហើយអាចជំនួយដល់សុខភាពមែនទេ? មនុស្សជាច្រើនជឿថា សាច់ក្របីអាចព្យាបាលរោគបានយ៉ាងមានប្រសិទ្ធិភាព។
ចម្លើយលម្អិត នឹងបកស្រាយដូចខាងក្រោមនេះ៖
តើសាច់ក្របីអាចជំនួយដល់សុខភាពដែរទេ?
បើយោងតាមផ្នែកឱសថស្ថាន គ្រប់ផ្នែកទាំងអស់នៃក្របីមិនថា សាច់, ស្បែក, ឆ្អឹង… ត្រូវបានគេយកទៅព្យាបាលជំងឺទាំងអស់ ដូច្នេះយើងអាចនិយាយថាសាច់ក្របីពិតជាជំនួយដល់សុខភាពមែន។
តើសាច់គោ សាច់ក្របីសម្បូរសារធាតុចិញ្ចឹមមែនដែរទេ?
អ្នកជំនាញផ្នែកសារធាតុចិញ្ចឹមបានមានប្រសាសន៏ថា សាច់គោឬសាច់ក្របីសម្បូរសារធាតុចិញ្ចឹមដូចគ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ សាច់គោល្អជាងសាច់ក្របី។
យោងតាមអ្នកវិភាគសារធាតុចិញ្ចឹមបានបង្ហាញថា សាច់ក្របីក៏មានចំណែកជាតិខ្លាញ់តិចជាងសាច់គោផងដែរ។ សាច់ក្របីមានជាតិខ្លាញ់តែ ១.៦ ទៅ ៥.៦%តែប៉ុណ្ណោះបើធៀបនឹងជាតិខ្លាញ់របស់សាច់គោពី ១០ទៅ ២២ ភាគរយ។ លើសពីនេះទៀត បរិមាណនៃជាតិដែកនៅក្នុងសាច់ក្របីច្រើនជាងសាច់គោ។
យោងតាមអ្នកវិភាគនៅឌឺប៉ាតឺម៉ង់កសិកម្មរបស់សហរដ្ឋអាមេរិចបានរកឃើញថា សារធាតុចិញ្ចឹមនៅក្នុងសាច់ក្របី ៨៥ក្រាម រួមមានថាមពល ១៦០កាឡូរី, ប្រូតេអ៊ីន ២៦ក្រាម, ខ្លាញ់ ៥ក្រាម, ខា្លញ់ប៉ះពាល់ដល់សុខភាពមាន ២ក្រាម, សារធាតុកូឡេស្តេរ៉ុល ៤៩មីលីក្រាម។ ហើយសមាសធាតុសារធាតុចិញ្ចឹម ៨៥ក្រាមរបស់សាច់ក្របីខាងលើមានសមតុល្យនឹងសមាសធាតុសារធាតុចិញ្ចឹមរបស់សាច់គោដែរ ប៉ុន្តែសារធាតុកូឡេស្តេរ៉ុលនៅក្នុងសាច់គោខ្ពស់ជាងសាច់ក្របី ៧៦មីលីក្រាម។
សាច់ក្របីអាចព្យាបាលរោគអ្វីខ្លះ?
សាច់ក្របីមានលក្ខណៈពណ៌ផ្កាឈូកស្លេក, ជាតិខ្លាញ់ពណ៌ស, ក្លិនឆ្អាប មិនដូចសាច់គោឡើយ។ បើយោងតាមផ្នែកឱសថបុរាណ សាច់ក្របីមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺហើម, ឈឺសន្លាក់ឆ្អឹង, ស្ពឹក, ឈឺខ្នង, រមួលក្រពើ។ លើសពីនេះទៀត ឈាមរបស់ក្របីអាចជួយឲ្យសាច់ដុំរឹងមាំ។
សាច់ក្របីក៏អាចប្រើដើម្បីជួយលាងឈាម, ឆ្អឹងក្តៅ, ក្លិនញើស។ សាច់ក្របី ឬខួរឆ្អឹងក្របីស្លជាមួយនឹងដំឡូងបារាំង, មើមស្ពៃក្រហម, ឈូក, មើមនិងជី។
ចំពោះមនុស្សស្រីកើតជំងឺហើមសុដន់ ត្រូវយកសាច់ច្រមុះក្របីមកធ្វើស៊ុបជាមួយត្រសក់, មើមខ្ទឹមបារាំង និងស្លឹកផ្កាស្រស់។ ហើយវាក៏អាចចម្អិនជាមួយម្នាស់ ឬខ្នោរក៏បាន៕
មតិយោបល់