ព័ត៌មានជាតិ

រថយន្តកូរ៉េបុកម៉ូតូវេវអាវហ្វា ស្លាប់អ្នកជិះម៉ូតូនៅនិងកន្លែង

កំពង់ធំៈ បុរសម្នាក់ ត្រូវរថយន្តកូរ៉េបុកបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុគួរឲ្យរន្ធត់កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កំណាត់ផ្លូវជាតិលេខ6 ផ្លូវអាស៊ានថ្មី ស្ថិតនៅភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តកូរ៉េចំណុះមួយតោនកន្លះ ពណ៌ទឹកប៊ិច បើកចេញពីជើងទៅត្បូង ហើយគេឃើញអ្នកជិះម៉ូតូម៉ាកវេវអាវហ្វាចេញពីត្បូងទៅជើងបញ្រ្ចាសទិសគ្នា ស្រាប់តែបុកគ្នាលាន់សូរដូចរន្ទះ បណ្ដាលឲ្យបុរសម្នាក់ដេកស្លាប់ក្នុងផ្លុកឈាម។ ក្រោយកើតហេតុតៃកុងរថយន្តកូរ៉េបានបើករត់បាត់ស្រម៉ោលបន្សល់ទុកស្លាកលេខ រថយន្តភ្នំពេញ 2T-6265 ធ្លាក់នៅនិងកន្លែងកើតហេតុ។

លោក ស៊ីវ វណ្ណា អធិការរងចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យិន ជាភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយកើតហេតុសមត្ថកិច្ចអូសម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកសន្ទុក។ សាកសពជនរងគ្រោះត្រូវបានបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តប៉ូលិសចរាចរណ៍ស្រុកសន្ទុកកំពុងតែស្រាវជ្រាវតាមរក៕

មតិយោបល់