ព័ត៌មានជាតិ

Angel​ ​D​i ​Ma​r​i​a​ ​៖​ ​យើ​ង​​ជា​ក្រុ​ម​បិ​សា​ច​ក្រហ​ម​ថ្មី​ ​អ្នក​គាំ​ទ្រ​​​​​គួ​រ​តែមា​ន​ជំ​នឿ​​

កីឡាករ Angel Di Maria បាននិយាយថា ក្រុមអ្នកគាំទ្រ​គួរតែមានជំនឿ ​ជាមួយនឹងរចនា​បទថ្មីរបស់ ក្លិប បិសាចក្រហម Manchester United ក្រោមដឹកនាំរបស់គ្រូបង្វឹក Louis van Gaal បើទោះបី​ជា​មិនមានលក្ខណៈស្រដៀងទៅនឹង ក្រុមរបស់ Sir Alex Ferguson ក៏ដោយនោះ ។​

បិសាចក្រហមនៅតែមានភាពមិនច្បាស់ប្រាកដ ​ក្រោយលោក Ferguson ចាកចេញ ប៉ុន្តែ​ត្រូវបានរកឃើញ ​ក្រោការលេងរបស់ Van Gaal ។ អ្នកចាត់ការ​ទូទៅ សញ្ជាតិហុល្លង់រូបនេះ បានជំនួសតំណែងលោក David Moyes ដោយកំពុង​​សាកល្បង​ជាមួយនឹងទម្រង់របស់ខ្លួន ​ដើម្បីឈានទៅរក ​ចំណុច​កំពូលក្នុងក្របខណ្ឌ Premier League ។​
angel-di-maria-513797
បើទោះបីជា​ចាញ់ ក្នុងលទ្ធផល ១ ទល់នឹង ០ ​ក្នុងអំឡុងពេលប្រកួតជាមួយនឹង Southampton ដែលជាប្រកួតចុងក្រោយរបស់គេ តែ Van Gaal ស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងដដែល ដែលអាច​ធានា​សុវត្ថិភាពលេង​ក្នុងក្របខណ្ឌ Champions League នៅរដូវកាលក្រោយ​។ ទន្ទឹមជាមួយនឹងគ្នានេះដែរ Di Maria បាននិយាយថា អ្នកគាំទ្រគួរតែមានជំនឿ លើក្រុមថ្មីរបស់ខ្លួន។​

កីឡាករអាហ្សង់ទីនរូបនេះបានបន្តថា យើងកំពុងចាប់ផ្តើមអ្វីៗ​សារជាថ្មី ដោយលេង​ក្នុងរចនាបថថ្មី ជាមួយនឹង​អ្នកចាត់ការទូទៅថ្មី ក្នុងនោះយើងកំពុងតែ​ធ្វើការ​យ៉ាងលំបាក ដើម្បីទទួលបាន​លទ្ធផល ក្នុងកំពូល​តារាង មកវិញ។​ ម្យ៉ាងវិញទៀតមានមនុស្សជាច្រើននិយាយថា បិសាចក្រហម លេង​​ក្នុងរចនាបទ មិនជាក់លាក់ ដូច​នឹង​បិសាចក្រហមចាស់ តែវាមិនដូច្នោះទេ ។ ដោយ​ខណៈពេលនេះ បិសាចក្រហមអាចដណ្តើមបានលេខរៀងទី ៤ ក្នុងតារាង ដែលជា​មហិច្ចតាមួយ មិនទាន់បញ្ចប់នៅឡើយ ។ ចាប់ពីរដូវកាលនេះទៅ យើងនឹងបានឃើញថា បិសាចក្រហម នឹង​រីកចម្រើន ៕​

មតិយោបល់