សៀងហៃ៖ យោងតាមការចុះផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៥ នេះថា មានករណីលិចទូកមួយនៅក្នុងទន្លេ Yangtze ប្រទេសចិន ដែលជាទន្លេធំជាងគេបំផុតនៅតំបន់អាស៊ី បណ្ដាលឲ្យមនុស្ស ២០នាក់បាត់ខ្លួន និងជួយសង្គ្រោះបាន ៣នាក់។
អាជ្ញាធរបានបញ្ជាក់ថា នៅលើទូកនោះមានមនុស្ស ២៣នាក់ ដោយពេលលិចភ្លាមៗ មនុស្ស ៣នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែបាត់ខ្លួន ២០នាក់ ដោយក្នុងនោះមានជនជាតិចិន ជប៉ុន សិង្ហបុរី និងបារាំង ហើយមូលហេតុនៃការលិចទូកនៅមិនទាន់ដឹងនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់