ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

«មួកត្នោត មួកខ្មែរ» ពេញនិយមក្នុងពិធីបុណ្យអ៊ំទូក

ប្រជាពលរដ្ឋខ្មែរ​ជាច្រើន ហាក់មានការយល់ដឹង​ខ្ពស់ បានចាប់ផ្តើ​ម​ជាបណ្តើរ​ៗគាំទ្រ​ទៅលើ «មួកត្នោត មួកខ្មែរ» ពាក់​បិទ​បាំង​កម្តៅថ្ងៃ ក្នុងពិធីបុណ្យ​អ៊ំទូក នៅមុខព្រះ​បរម​រាជ​វាំង ។​

សកម្មភាពនេះ បានឆ្លុះបញ្ចាំងដល់ សកម្មភាពចាស់របស់និស្សិត​ជាច្រើន ដែលពាក់ «មួកត្នោត មួកខ្មែរ» ជិះកង់ដង្ហែរ​ក្នុងក្រុង​សៀមរាបឆ្ពោះទៅកាន់ប្រាសាទ​អង្គរវត្ត ក្នុងន័យលើកតំកើង​ និងការផ្សព្វផ្សាយមួកត្នោតខ្មែរ ដែលធ្វើឡើងកាលពីខែ ឧសភា ឆ្នាំ​២០១៦​ នេះ ។​

កញ្ញា ស្រី សុគន្ធា មកពីខេត្តស្វាយរៀង​បានលើកឡើងថា ការពាក់​មួកត្នោតខ្មែរ​យ៉ាងដូច្នោះ គឺក្នុងន័យលើកកម្ពស់​មួកត្នោតខ្មែរ និងស្នាដៃកូនខ្មែរ ។ ម្យ៉ាងវិញទៀត គឺជាការ​ចូលរួមផ្សព្វផ្សាយ ឲ្យ​បរទេសយល់​ដឹងពី​ មួកដែលជាកេរ្តិក៍តំណែលពីដូនតាខ្មែរ​យើង​។​
នាង​បានបន្តថា នាងពិត​ជាសប្បាយរីករាយខ្លាំងណាស់ ក្រៅពីនាង នៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែលមកកម្សាន្ត មើលការអ៊ំទូក បានមួកខ្មែរ ដូចជានាងដែរនោះ មើលទៅ កំពុងពេញនិយម​ខ្លាំងណាស់ ក្នុងពិធីបុណ្យអ៊ំទូកប្រពៃណីជាតិឆ្នាំនេះ ។​

ប្រជាពលរដ្ឋ​មកពីខេត្តខាងលើ ក៏បានចូលរួម​អំពាវ​នាវ ឲ្យ ប្រជាពលរដ្ឋ ទូទាំងប្រទេសមេត្តា គាំទ្រដល់មួកត្នោត មួកខ្មែរ ដើម្បី​ឲ្យមួកនេះ គង់វង្ស ជាកេរ្តិ៍តំណែលខ្មែរ តរៀងទៅ ៕​
palm-2

palm-3palm-1

មតិយោបល់