Apple និង Tim Cook បានក្លាយជាក្រុមហ៊ុន និងនាយកប្រតិបត្តិដែលត្រូវបានបុគ្គលិកចង់ធ្វើការងារជាមួយ និងគោរពសសើរ នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ ជាមួយនឹងការផ្ដល់ឱកាសការងារ និងការដឹកនាំប្រកបដោយភាពជោគជ័យ។
ក្រុមហ៊ុន UBS Evidence Lab បានធ្វើការស្ទង់មតិទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំជាច្រើន ដោយបានសួរសំណួរទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនធំៗទាំងនោះ អំពីគោលនយោបាយក្រុមហ៊ុន ការផ្គត់ផ្គង់ ឱកាសការងារ និងការដឹកនាំរបស់នាយកប្រតិបត្តិ។ បន្ទាប់ពីការស្ទង់មតិបានរកឃើញថា Apple ជាក្រុមហ៊ុនមួយដែលមានគោលនយោបាយល្អសម្រាប់បុគ្គលិក ព្រមជាមួយគ្នានោះ លោក Tim Cook ក៏ទទួលបានពិន្ទុល្អផងដែរ ដោយបុគ្គលិក Apple បាននិយាយថា បើទោះបីជា Tim Cook មិនល្អដូច Steve Jobs ក្ដី ប៉ុន្តែលោក Cook មានមនោសញ្ចេតនា និងភាពស្និទ្ធស្នាលជាមួយបុគ្គលិក និងផ្ដល់ឱកាសការងារជាច្រើនដល់បុគ្គលិក ព្រមទាំងបានកែប្រែគោលនយោបាយមួយចំនួន ដែលបានជំរុញទឹកចិត្តបុគ្គលិកឲ្យចង់ធ្វើការងារ។ ចំណែកក្រុមហ៊ុនផ្សេងៗ ក៏មានល្អលក្ខណៈល្អប្រសើរផងដែរ ប៉ុន្តែបើធៀបជាមួយនឹង Apple គឺខុសគ្នាឆ្ងាយ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៣ បណ្ដាញទំនាក់ទំនងសង្គម Facebook ត្រូវបានជាប់ជាក្រុមហ៊ុនដែលបុគ្គលិកចង់ធ្វើការងារច្រើនជាងគេ៕
មតិយោបល់