ព្រះសីហនុ:នាវាកងទ័ពជេីងទឹករុស្សីុ ចំនួន០៣គ្រឿង បានចូលចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ចំនួន ០២គ្រឿង នៅវេលាម៉ោង១១:០០នាទី ព្រឹក ដោយទ្បែកនាវាមួយគ្រឿងទៀត ចូលចតនៅម៉ោង ០១:០០នាទី រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ នេះ សម្រាប់ដំណេីរទស្សនៈកិច្ច នៅកម្ពុជា រយៈពេល ០៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៤-២៧ ខែមេសា ឆ្នាំ២០១៦ តទៅ។
នាវាទាំង ០៣គ្រឿងនេះ មានឈ្មោះ ដូចខាងក្រោម:
-នាវាទី១ មានឈ្មោះ Admiral Vinogradov ជាប្រភេទនាវាប្រឆាំង នាវាមុជទឹក បណ្តោយ ១៦២,៨ម៉ែត្រ ទទឹង ២០ម៉ែត្រ សុីជម្រៅទឹក ៨ម៉ែត្រ ទម្ងន់ផ្ទុក ៧៥៩៥តោន។
-នាវាទី២ មានឈ្មោះ irkut ជាប្រភេទនាវាផ្ទុកប្រេង បណ្តោយ ១៣០,០៨ម៉ែត្រ ទទឹង ២០ម៉ែត្រ សុីជម្រៅទឹក ៧,២០ម៉ែត្រ ទម្ងន់ផ្ទុក ១១១៤០តោន។
-នាវាទី៣ មានឈ្មោះ Fotiy Krylov ជាប្រភេទនាវាសណ្តោង បណ្តោយ ៩៨,២១ម៉ែត្រ ទទឹង ១៩,៤២ម៉ែត្ រសុីជម្រៅទឹក ៧,២០ម៉ែត្រ ទម្ងន់ផ្ទុក ៧៥៤០តោន។
គួរបញ្ជាក់ថា នាវិកលេីនាវាទាំង ០៣គ្រឿង មានចំនួនសរុប ៤៧២នាក់ និងដឹកនាំបញ្ជាដោយ លោកវរនាវីឯក Alexander Potapov ប្រធានប្រតិភូបញ្ជារួម ផងដែរ៕
មតិយោបល់