បរទេស៖ នៅសប្តាហ៍នេះគ្រូបង្វឹកលោក Pep Guardiola បានធ្វើការសារភាពថាលោកពិតជាមិនមានភាពច្បាស់លាស់ឡើយទៅលើកុងត្រានិងអនាគតរបស់កីឡាករខ្សែប្រយុទ្ធឆ្នើម Raheem Sterling។
កីឡាកររូបនេះទើបតែធ្វើបានហ៊ែតទ្រីកកាលពីចុងសប្តាហ៍កន្លងមកជាមួយនឹងជំនាញដ៏អស្ចារ្យហើយជឿជាក់ថាក៏នឹងអាចទទួលបានតំណែងសំខាន់មួយសម្រាប់ជម្រើសជាតិអង់គ្លេសនៅក្នុងពានរង្វាន់កាតាឆ្នាំ២០២២ខាងមុខនេះផងដែរ។
ទោះបីជាយ៉ាងណាក្តីកុងត្រារបស់កីឡាករវ័យ២៧ឆ្នាំរូបនេះមកដល់ពេលបច្ចុប្បន្នគឺមានសុពលភាពត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះជាមួយនឹងក្លឹបហើយមិនទាន់មានសញ្ញាវិជ្ជមានក្នុងការបន្តកុងត្រាថ្មីនៅឡើយ៕
លោក Pep និយាយថា៖គ្មានអ្វីពិបាកគិតឡើយថា Sterling គឺជាកីឡាករសំខាន់របស់ក្លឹបប៉ុន្តែសម្រាប់អនាគតវិញខ្ញុំមិនដឹងទេថានឹងមានអ្វីកើតឡើង។ក្លឹបជាអ្នកសម្រេចចិត្តកីឡាករជាអ្នកសម្រេចចិត្តប៉ុណ្ណោះ៕



មតិយោបល់