បណ្តាញព័ត៌មាន អូស្ត្រាលី ដែលចុះផ្សាយនៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៥ នេះ បានឲ្យដឹងថា មានឯកសារជាច្រើនបានបង្ហាញថា ចិនបានលួចព័ត៌មានយន្តហោះចម្បាំង F-35 Lightning II
ពីអូស្ត្រាលី។
ឯកសារ និងអ្វីៗ ដែលទាក់ទងទៅនឹង F-35 Lightning II ត្រូវបានអតីតមន្ត្រីស៊ើបការណ៍ ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក លោក Edward Snowden បានបង្ហាញទៅកាន់ទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់ ។
ឯកសារទាំងនោះ បានបង្ហាញថា ចិនជាមេចោរ ដែលលួចព័ត៌មានយោធា ទាក់ទងទៅនឹងយន្តហោះ ថ្មី រួមទាំងព័ត៌មានលម្អិត ដែលបង្ហាញពីរ៉ាដា និងព័ត៌មានជាច្រើនទៀត ទាក់ទងនឹងយន្តហោះ F-35 Lightning II ។
ឯកសារដែលបញ្ជាក់ដោយ Edward Snowden បានអះអាងថា ពេលនេះ អូស្ត្រាលីបានដឹងហើយ ថាចោរជានរណា ដែលនេះជាសំនួរដំបូងអំពី F-35 Lightning II ។
កាលពីសប្តាហ៍កន្លងទៅនេះ ចិនបានបង្ហាញយន្តហោះចម្បាំងរបស់ខ្លួន Chengdu J-20 និងជាជំនាន់ទី ៥ នៃយន្តហោះ របស់ខ្លួន ដែលមានប្រវត្តិទាក់ទងទៅនឹង F-35 Lightning II ។
អ្នកជំនាញបាននិយាយថា Chengdu J-20 គឺជាយន្តហោះទំនើបបំផុតរបស់ចិន ៕
ព័ត៌មានជាតិ
មតិយោបល់