នេះជាខណៈពេលមួយដ៏មិននឹកស្មានដល់ និងគួរឲ្យរន្ធ-ត់ជាខ្លាំង ដែលបុរសម្នាក់ត្រូវបាត់បង់ជីវិតគួរឲ្យអាសូរ បន្ទាប់ពីបានជិះម៉ូតូដួ-លចូលក្រោមឡាន ដែលកំពុងវ៉ាជែងចូលចំណីផ្លូវម៉ូតូ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បើតាមអ្នកមតិជាច្រើនបានលើកឡើងថា ខាងឡានជាអ្នកខុសទាំងស្រុងតែម្តង ព្រោះបើកវ៉ាជែង ស្របពេលម៉ូតូចូលមកដល់ ហើយវាក់អើ ចាប់ហ្វ្រាំងដួ-លតែម្តង។
តែដោយឡែក ម្ចាស់ឡានវិញ ដែលបានបញ្ចេញវីដេអូភស្តុតាងជាក់ស្តែង បាននិយាយថា តាមពិត ជនរងគ្រោះជិះម៉ូតូដួ-លខ្លួនឯងទេ មុនពេលចូលក្រោមឡានរបស់ពួកគាត់។
ជនរងគ្រោះត្រូវបានដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Ah Pov បានស្លា-ប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ដួ-លម៉ូតូបោ-កក្បាលនិងថ្នល់ចូលក្រោមឡាន ដែលកំពុងបើកវ៉ាជែងម៉ូតូរឺម៉ក១គ្រឿង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធ-ត់នេះ ត្រូវបានដឹងថា បានកើតឡើងនៅម្តុំផ្សារជ្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។
តែយ៉ាងណាមិញ បើតាមពិនិត្យក្នុងវីដេអូជាក់ស្តែង នោះគេបានឃើញថា រថយន្តមិនបានវ៉ាជើងភ្លាមៗនោះទេ គឺបានព្យាយាមវ៉ារ៉ឺម៉កខាងមុខ ឆ្លងកាត់ម៉ូតូ២គ្រឿងរួចហើយ ប៉ុន្តែ ជំនងជាជនរងគ្រោះបើកម៉ូតូលឿនពេក ក៏ចាប់ហ្វ្រាំងទាំងបង្ខំបណ្តាលឲ្យដួ-លភ្លាមៗតែម្តង ហើយស្របពេលមិនពាក់មួកសុវត្ថិភាពទៀត ទើបបណ្តាលឲ្យបោ-កក្បាលទៅនិងថ្នល់ធ្ងន់ធ្ងរ មិនអាចជួយសង្គ្រោះជីវិតបាន។ តែទោះយ៉ាងណា នៅខណៈពេលនោះ គេក៏បានឃើញម៉ូតូបានបើកភ្លើងហ្វា ដើម្បីសុំឡានកុំទាន់វ៉ាជើង ប៉ុន្តែ ដោយសារល្បឿននៅលឿន ហើយអស់ផ្លូវគេច ស្ល-ន់ជាន់ហ្វ្រាំងដួ-លតែម្តង។ ហេតុនេះ សូមប្រិយមិត្តវិភាគពិចារណាទាំងអស់គ្នា ថាតើរថយន្ត ឬ ម៉ូតូ ជាអ្នកខុស?៕
មតិយោបល់