ព័ត៌មានជាតិ

ស្ដេចប្រេង អារ៉ាប៊ីសាអូឌីត ចូលទីវង្គត

អារ៉ាប៊ីសាអូឌីត៖ ស្តេចប្រទេសសម្បូរលុយបំផុតលើពិភពលោក ដោយសារប្រេង ព្រះអង្គម្ចាស់ Abdullah បានសោយទីវង្គត ដោយសារជំងឺហើមសួត នៅម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០១៥ (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោង ៥ព្រឹក ម៉ោងនៅកម្ពុជាក្នុងព្រះជន្មាយុ ៩០ព្រះវស្សា។

King Abdullah

យោងតាមការចេញផ្សាយរបស់ Channel News Asia នៅព្រឹកថ្ងៃសុក្រ នេះ បានឲ្យដឹងថា ព្រះអង្គម្ចាស់ Salman bin Abdulaziz ព្រះជន្ម ៧៩ព្រះវស្សា ជាព្រះអានុជ Abdullah មានមាតាទីទៃ នឹងឡើងស្នងរាជបន្ត។

គួរបញ្ជាក់ផងដែរថា ព្រះអង្គ Abdullah បានឡើងគ្រងរាជចាប់តាំងពីឆ្នាំ១៩៩៦ បន្ទាប់ពីបងប្រុសរបស់ព្រះអង្គ ព្រះនាម Fahd ដែលបានចូលទីវង្គត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល៕

មតិយោបល់