ព័ត៌មានជាតិ

Huawei ច្រានចោល​ព័ត៌មានចូល​ដៃជាមួយ​រដ្ឋាភិបាល​ចិន

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ចិន Huawei Technologies នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានច្រានចោល​ព័ត៌មានថាខ្លួន​បាន​ចូលដៃជាមួយនឹងរដ្ឋាភិបាលចិន ដែលការច្រានចោលនេះត្រូវបានធ្វើឡើងក្រោយពីមានព័ត៌មានលេចឮមកថា Huawei បាន​ផ្ដល់​ព័ត៌មាន​ផ្សេងៗឲ្យរដ្ឋាភិបាលចិន តាមការស្នើសុំ។

Ren Zhengfei

លោក Ren Zhengfei នាយកប្រតិបត្តិការ ក្រុមហ៊ុន Huawei បានថ្លែងថា “យើងពុំដែល​ទទួលបានការស្នើសុំពី​រដ្ឋាភិបាល​ចិន ទៅលើ​​ឯកសារ និងទិន្នន័យផ្សេងៗនោះទេ​”។ លោកបានបន្ថែមទៀតថា “យើងយកចិត្តទុកដា​ក់ចំពោះ​អតិថិជន ជាពិសេសគឺការសម្ងាត់​បុគ្គលិក ហើយយើងក៏មានច្បាប់រក្សាសិទ្ធិឯកជនរបស់អតិថិជនផងដែរ”។

គួរបញ្ជាក់ផងដែរថា Huawei បង្កើតឡើងនៅឆ្នាំ ១៩៨៨ ដោយបច្ចុប្បន្នមាន​បានប្រតិបត្តិការលើប្រទេស​ចំនួន ១៧០ និងជាក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់គ្រឿងបរិក្ខាទូរគមនាគមន៍ធំលំដាប់ទី២ បន្ទាប់ពីក្រុមហ៊ុន Ericsson របស់ស៊ុយអែត៕

មតិយោបល់