កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៥ នេះ លោក អ៊ឹម ជីវ៉ា បានសរសេរលើ ហ្វេសប៊ុករបស់ខ្លួន ដោយលើកសរសើរ ឯកឧត្តម ខៀវ កាញារិទ្ធ យកទៅធៀបជាមួយនឹង ឯកឧត្តម ផ្សេងៗទៀត ក្នុងជួរដ្ឋាភិបាលកម្ពុជា ។
នៅខាងក្រោមនេះជា សំណេរទាំងស្រុងរបស់ អ៊ឹម ជីវ៉ា លើគណនីហ្វេសប៊ុករបស់ខ្លួន៖
ថ្ងៃនេះសូមលើកយករឿងរដ្ឋមន្ត្រីមកនិយាយម្តង, បើនិយាយពីរឿងរដ្ឋមន្ត្រីនៅស្រុកខ្មែរគឺមានច្រើនក្រសួងណាស់ ប៉ុន្តែថ្ងៃនេះខ្ញុំសុំលើកយកតែរដ្ឋមន្ត្រីក្រសួងពត៌មាន១តែប៉ុណ្ណោះ! ឯកឧត្តម ខៀវ កាញារិទ្ធ គឺជារដ្ឋមន្ត្រី ដែលស្គាល់នូវតម្លៃកាងាររបស់កូនចៅ ស្គាល់នូវរាល់ទុក្ខធុរះនិងផលវិបាកផ្សេងៗដែលប្រជាជនកើតមាន.. គាត់តែងតែចូលរួមគ្រប់កម្មវិធីមិនថាពិធីនោះតូចឬធំ ជប់លៀង ពិធីសប្បុរសធម៌.ល. គាត់មិនដែលប្រកាន់ខ្លួនឬអួតអាងថាគាត់ជារដ្ឋមន្ត្រីឡើយ., អ្វីដែលសំខាន់ទៀតនោះខ្ញុំតែងតែឃើញរដ្ឋមន្ត្រីម្នាក់នេះមានវត្តមានសឹងតែគ្រប់បុណ្យសព មិនថាបុណ្យសពមន្ត្រីធំដំ មន្ត្រីតូចតាច អ្នកក្រ ឬអ្នកសិល្បះឡើយតែងតែមានមុខគាត់ជានិច្ច., ខុសពីរដ្ឋមន្ត្រីមួយចំនួនបើមានកម្មវិធីធំទើបមានមុខ., ខ្ញុំនិយាយនេះមិនមែនខ្ញុំលើកជើងគាត់ ឬចង់វាយអែបស៊ីអបឡើយហើយខ្ញុំក៏គ្មានតួនាទីអ្វីក្នុងក្រសួងពត៌មានឡើយ ., ខ្ញុំគ្រាន់តែនិយាយទៅតាមការមើលឃើញជាក់ស្តែងតែប៉ុណ្ណោះ ! ណាមួយទៀតខ្ញុំចង់អោយរដ្ឋមន្ត្រីមួយចំនួនទៀតអោយយកតម្រាប់តាមគាត់ដើម្បីអោយប្រជាជនសប្បាយចិត្ត និងកុំអោយប្រជាជនបន្ទោសទៅរាជរដ្ឋាភិបាលទាំងមូល..បើមន្ត្រីណាធ្វើខុសគឺត្រូវបន្ទោសអោយរដ្ឋមន្ត្រីនោះជាអ្នកទទួលខុសត្រូវ មិនមែនទៅបន្ទោសទៅដល់រាជរដ្ឋាភិបាលនោះទេ។ ដូចនេះខ្ញុំសុំហៅឯកឧត្តមខៀវ កាញារិទ្ធថាគឺជារដ្ឋមន្ត្រី ដាក់ខ្លួន រដ្ឋមន្ត្រីមិនវាយឫក រដ្ឋមន្ត្រីប្រជាប្រិយ៍។ ដោយក្តីគោរព: អ៊ឹម ជីវ៉ា , ថ្ងៃស្អែកខ្ញុំនិងយកអភិបាលខណ្ឌមកនិយាយវិញម្តង!! ។
រំឭកផងដែរថា អ៊ឹម ជីវ៉ា ថ្មីៗនេះបានបង្កើត ក្រុមម៉ូដែលមនុស្សចាស់ ធ្វើឲ្យអ្នកសិល្បៈភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា តារារូបនេះ ធ្វើរឿងដ៏ប្លែកបំផុត ក្នុងពិភពសិល្បៈ ៕
មតិយោបល់