ក្រុមហ៊ុន Huawei Technologies Co បាននិយាយថា នឹងជំរុញការលក់ស្មាតហ្វូនរបស់ខ្លូនឲ្យកើនដល់ ១០០លានគ្រឿងនៅក្នុងឆ្នាំ ២០១៥ នេះ ដើម្បីទទួលបានតំណែងជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ទី៣របស់ពិភពលោក។
នៅក្នុងសេចក្ដីថ្លែងការមួយបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៤ កន្លងទៅនេះ Huawei លក់ស្មាតហ្វូនបាន ៧៥លានគ្រឿង ដោយគោលដៅសម្រាប់ឆ្នាំថ្មីគឺជំរុញឲ្យមានការលក់ឈានដល់ ១០០លានគ្រឿងជាមួយនឹងទីផ្សារក្នុងតំបន់ និងក្រៅប្រទេស។ ការលក់ស្មាតហ្វូនតម្លៃខ្ពស់របស់ Huawei នៅក្នុងឆ្នាំ ២០១៤ បានកើនឡើង ៣០ភាគរយ ដូច្នេះហើយសង្ឃឹមថា នៅក្នុងឆ្នាំ ២០១៥ នេះនឹងកើនឡើងខ្ពស់ជាងនេះ។
ក្រុមហ៊ុន Huawei បានមហិច្ឆិតាចង់ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតនៅក្នុងប្រទេសចិន ដោយយកឈ្នះក្រុមហ៊ុន Xiaomi និង Lenovo ហើយចង់ក្លាយជាក្រុមហ៊ុនកំពូលសម្រាប់ពិភពលោក ដោយបំបាក់ Samsung និង Apple៕
ព័ត៌មានជាតិ
មតិយោបល់