ព័ត៌មានជាតិ

ឧ​ទ្ធ​ម្ភាគ​​ចក្រ​យោធា​​​រៀ​ត​ណា​ម​​ធ្លា​ក់​នៅ​ជា​យក្រុ​ង​ហូជី​មិ​ញ​​​ស​ម្លាប់​ម​នុ​ស្ស​ ​៤​ ​នា​ក់​

យោងតាមប្រភពព័ត៌មានវៀណាម ngoisao ចុះផ្សាយនៅថ្ងៃទី ២៨ ខែ មករា នេះបាន​ឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធា​រៀតណាម បានធ្លាក់​នៅក្នុងកសិដ្ឋាន​មួយ នៅជាយក្រុង​ហូជីមិញ ប្រទេសវៀតណាម ។​

លោកឧត្តមសេនីយ៍ Vo Van Tuan ​និងជា​អនុប្រធាន​​បុគ្គលិក​នៃកង​ទ័ពវៀតណាម បាន​ឲ្យដឹងថា ឧទ្ធម្ភាគចក្រយោធា ដែលធ្លាក់នេះ ជារបស់កងវរសេនាធំទ័ព​អាកាស​ ៩១៧ ។​
នៅម៉ោង ៧ ព្រឹក ថ្ងៃទី ២៨ ខែ មករានេះ ឧទ្ធម្ភាគចក្រយោធា​រៀតណាម UH 1 បានហោះចេញពីព្រលាន Tan Son Nhat ដើម្បី​ទៅហ្វឹកហាត់ ។ ប៉ុន្តែ ៨ នាទីក្រោយពី ចាកចេញពីព្រលាន ឧទ្ធម្ភាគចក្រ នេះបាត់ការទាកទង នៅ សង្កាត់ Binh Chanh ដែលរួមទាំង ៤ បួននាក់នៅលើនោះ ។​
បើតាមការឲ្យដឹងរបស់លោក Pham Van Fresh ចៅសង្កាត់ Binh Chanh បានដាក់ពង្រាយកម្លាំង ភ្លាម​ដើម្បីស្វែងរក ឧទ្ធម្ភាគច្រនោះ បន្ទាប់ពីទទួលបានព័ត៌មាន ។ ឧទ្ធម្ភាគច្រ នេះត្រូវបានរកឃើញ នៅកសិដ្ឋាន Pham Van Hai ជាយក្រុង​ហូជីមិញ​។​

ឧទ្ធម្ភាគចក្រ UH1 ជាឧទ្ធម្ភាគចក្រយោធា ផលិតដោយក្រុមហ៊ុន Bell ហើយ​ជាឧទ្ធម្ភាគចក្រពេញនិយមបំផុត និងជានិម្មិតសញ្ញារបស់វៀតណាម ក្នុងអំឡុងពេលសង្គ្រាម ។ឧទ្ធម្ភាគចក្រនេះឈ្មោះពេញរបស់វាគឺ US Marine Corps Huey ។​
ឧទ្ធម្ភាគចក្រ UH1 ​មានប្រវែង ១៧.៤ ម៉ែត្រ កម្ពស់ ៤.៣៩ ម៉ែត្រ ទម្ងន់ ២៣៦៥ គីឡូក្រាម និងអាច
ផ្ទុកទម្ងន់បាន ៤១០០ គីឡូក្រាម និងទម្ងន់ផ្ទុក​ខ្ពស់បំផុតគឺ ៤៣០៩ គីឡូក្រាម ។ ឧទ្ធម្ភាគចក្រ UH1 មានអាចហោះហើរក្នុងល្បឿន ២១៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ៕​

មតិយោបល់