ក្លិបបិសាចក្រហម Machester United បានដាក់សំណើរជូនដល់ក្លិប Borussia Dortmund ក្នុងទំហំទឹកប្រាក់ ៣៧.៣ លានផោន ដើម្បីបញ្ចប់ការកុងត្រា ជាមួយនឹង កីឡាករ Mats Hummels ។
បិសាចក្រហម បានតាមដាន Hummels តាំងពីរដូវកាលក្តៅ ប៉ុន្តែក្រុម Borussia Dortmund មិនព្រមលក់ឲ្យទាល់តែសោះ ។
បើទោះបីគោលដៅផ្ទេរ នៅតែបន្ត ក្នុងនោះ Louis van Gaal បាននិយាយប្រាប់អ្នកសារព័ត៌មាន អាល្លឺម៉ង់យើងមានគម្រោងថ្មីសម្រាប់អ្នកលេង ។
យោងតាមប្រភពព័ត៌មាន Sport Bild បានចុះផ្សាយថា បិសាចក្រហមគឺមានគម្រោង ជះទឹកប្រាក់ ៥០ លានអឺរ៉ូ លើកីឡាករ Mats Hummels ប្រហែល ៥៦ លានដុល្លារ អាមេរិក ។ ដែលទំហំទឹកប្រាក់នេះសមល្មមនឹងខ្សែការពាររូបនេះ ឲ្យក្លិបអាល្លឺម៉ង់ អាចនឹងលក់៕
ព័ត៌មានជាតិ
មតិយោបល់