ព័ត៌មានជាតិ

មាន​​​​ខ្នា​យ​មា​ស​​​ឡើង​ទៅ​ជួ​ប​​តោ​ខៀ​វនៅ​វ​គ្គ​ផ្តា​ច់ព្រ័​ត្រ​​​ក្រោ​យ​យ​កឈ្នះ​ក្លិ​ប​ ​S​he​f​f​i​e​l​d ​U​n​i​t​ed​​

ក្លិបមាន់ខ្នាយមាស​បានឡើងទៅកក់កៅអ៊ីវគ្គផ្តាច់ព្រ័ត្រ ​​ដោយជួបជាមួយនឹងតោខៀវ ក្នុងក្របខណ្ឌ Capital One Cup ក្រោយពីស្មើ ជាមួយនឹង​ក្លិប Sheffield United ២ ទល់នឹង ២ យប់មិញ ​ដែលសរុបទាំងពីរជើងគឺ ៣ ទល់នឹង ២ ។​
Tottemham
គ្រាប់បាល់ដំបូងរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur រកបាននៅនាទី ២៨ ដោយកីឡាករ Christian Eriksen ស៊ុតហ្វ្រីហ្គិត កែងប៊ុត​អង្គទី ២ ។ តែ​ទោះជាយ៉ាងណា ក្លិប Sheffield United បានតដៃវិញ តាមស្មើ នៅនាទី ៧៧ ដោយកីឡការ Che Adams និង នាទី ៧៩ ដោយកីឡាករដដែលរូបនេះ ​នាំមុខបណ្តោះអាសន្នលើមាន់ខ្នាយមាស ២ ទល់នឹង ១ ។​ មាន់ខ្នាយមាស​ដែលចង់ឈ្នះទៅកាន់វគ្គផ្តាច់ព្រ័ត្រ បានតាស្មើវិញ ​នៅនាទី ៨៨ ដោយកីឡាករ Christian Eriksen ដែលជា​វិរៈបុរស​ក្នុងរាត្រីយប់មិញ ជាមួយឲ្យមាន់ខ្នាយមាស មាន​ឱកាស​ទៅវគ្គចុងក្រោយ ដោយសរុបទាំងពីរជើងគឺ ៣ ទល់នឹង ២​។​
តើ ការប្រកួតវគ្គចុងក្រោយរវាង មាន់ខ្នាយមាស និង ​តោខៀវ នរណា ជា​អ្នកលើកពាន​មួយនេះ ទៅ ?​
ទស្សនា​ឃ្លិបវីដេអូ​ដូចខាង​ក្រោមនេះ​៖

មតិយោបល់