ព័ត៌មានជាតិ

Nokia បង្ហាញ​ប្រាក់ចំណេញ​ជាង ៥០០​លាន​ដុល្លារ ក្រោយ​ពេល​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ឲ្យ Microsoft

​ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅ​ក្រុមហ៊ុន Microsoft ស្របពេល​ដែល​អាជីវកម្ម​មួយ​នោះ​មិនសូវ​មាន​ដំណើរការ​ល្អ ហើយ​ក្រោយពី​ការលក់​អាជីវកម្ម​មួយ​នោះ ត្រូវបាន​គេ​មើលឃើញថា ប្រាក់ចំណេញ Nokia ទទួល​បាន​ខ្ពស់​នៅក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៤​។​
Nokia-logo_0
​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ ក្រុមហ៊ុន​ហ្វាំង​ឡង់ Nokia បាន​ប្រកាស​ឲ្យដឹង​ថា​ប្រាក់​ចំណេញ​នៅក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៤ ទទួលបាន ៥០៥​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​បាន​បង្ហាញ​ប្រាក់​ចំណូល​សរុប​ប្រចាំត្រីមាស​នោះទេ​។ ប្រភព​ចំណូល​របស់​ក្រុមហ៊ុន Nokia ត្រូវបាន​គេ​មើល​ដឹងថា បានមក​ពី​ក្រុមហ៊ុន Nokia Networks ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខា​ទូរគមនាគមន៍ និង​កម្មវិធី​មើល​ផែនទី HERE ជាពិសេស​គឺ​ថា Nokia ក្រុមហ៊ុន​មាន​ប៉ាតង់​ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ​ចល័ត​ច្រើន ដោយ​បាន​លក់​ទៅ​ក្រុមហ៊ុន​ផ្សេងៗ ដូច្នេះ​វា​ក៏​ជា​ប្រភព​ប្រាក់ចំណូល​មួយ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​អំឡុង​ឆ្នាំ ២០០០​ដល់ ២០០៧ ក្រុមហ៊ុន Nokia ល្បី​ឈ្មោះ​យ៉ាង​ខ្លាំង​លើ​ទីផ្សារ​ទូរស័ព្ទ​ចល័ត ប៉ុន្តែ​ក្រោយមក នៅពេល Apple បង្ហាញ iPhone បាន​ធ្វើ​ឲ្យ​ទីផ្សារ Nokia ធ្លាក់ចុះ​រហូត​ឈានដល់​ការលក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ឲ្យ Microsoft៕​

មតិយោបល់