ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ចង់​ល្បី ដាច់​ចំណង យក​វប្បធម៌​ខ្មែរ​ទៅ​ជាន់ឈ្លី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ (Video Inside)

​ហេតុតែ​ចង់​ល្បី ស្ត្រី​ម្នាក់​ដែល​សម្តែង​ក្នុង​ផ្សារ​រាត្រី​ខេត្តសៀមរាប ស្លៀក​សម្លៀក​បំពាក់​បុរាណ​ខ្មែរ បាន​ធ្វើឲ្យ​ខ្លួន​ឯង ដាច់​ចំណង និង​រង​ការ​ជេរប្រទេច​ពី​សំណាក់​អ្នកលេង​បណ្តាញ​សង្គម ដែល​ការពារ​នូវ​វប្បធម៌​ខ្មែរ ។​
2015-01-30_150515
​ដំបូង​ឡើយ វីដេអូ​នេះ គេ​ឃើញ​ស្ត្រី​ម្នាក់ រាំ​ជា​បែបបទ​របាំ​ខ្មែរ ជាមួយនឹង​សម្លៀក​បំពាក់​របាំ​ខ្មែរ បន្ទាប់មកទៀត ក្នុង​ឈុត​ដដែល​ក៏​រាំ​បទ​ល្បីល្បាញ​បំផុត​របស់​កូរ៉េ Gangnam Style ។​តែ​អ្វី​កាន់តែ​ហួសចិត្ត​នោះ គឺ​ចូល​ដល់​បទ ស្វា​រាំ​ក្រវី​លី​អូ ស្រាប់តែ​នាង ស្រាត​លី​អូ​ចេញ រួច​ធ្វើ​ជា​កាយវិការ​ស្វា និង​រាំ​ក្រវី​លី​អូ លើ​ឆាក ។ កាយវិការ​បែប​នេះ បើសិនជា​ក្នុង​ឈុត​សាមញ្ញ​វិញ វា​អាច​នឹង​មិន​អី តែ​អ្វី​ដែល​សំខាន់​នោះ គឺ នាង​ស្ថិត​ក្នុង​ឈុត​សម្លៀកបំពាក​បុរាណ​ខ្មែរ ដែល​កំពុង​ជាន់​បន្លិច វប្បធម៌ សិល្បៈ​ខ្មែរ ដ៏​ល្បី​ថ្នូរ ។​
​ទស្សនា​ឃ្លិប​វិដេអូ​ដូចខាងក្រោម​នេះ ៖​

មតិយោបល់