ព័ត៌មានជាតិ

បិ​​សា​ច​ក្រហ​ម​​​ទិ​ញ​ខ្សែកា​រ​ពា​រ​​​ក​ណ្តា​ល​​​ពី​ ​មេឃ​ខៀ​វ​​

យោងតាមប្រភពព័ត៌មាន​ metro ចុះផ្សាយនៅថ្ងៃទី ៣០ ខែ មករា នេះ បាន​ឲ្យដឹងថា បិសាចក្រហម បាន​ចុះកុងត្រា​​ជាមួយនឹង​អតីតខ្សែការពារ​​ ក្លិបមេឃខៀវ Manchester City រយៈពេល ១៨ខែ ។​

ឈានដល់កិច្ចព្រមព្រៀង​ជាមួយនឹង​កីឡាករ El Fitouri នេះ គឺ​ក្លិបទទួលបាន​អនុសាសន៍ពី​អតីតតារាបាល់ទាត់ បិសាចក្រហម Gary Neville និង Paul Scholes ។​
ពេលនេះដែរ បិសាចក្រហមបានសម្រេចចិត្ត ​ចុះកុងត្រា​ ជាមួយនឹងកីឡាករ អាយុ ២០ ឆ្នាំនេះ ​១៨ ខែ ដោយឃើញពីចំណុចខ្លាំង របស់ El Fitouri អាចលេង ខ្សែការពារកណ្តាល ​និងខាងស្តាំ ។​
El Fitouri ជនជាតិលីប៊ី បានប្រាប់ដល់អ្នកសារព័ត៌មាន សុបិន្តរបស់លោកបានក្លាយជាការពិតហើយ ដែលអាច​​មកលេងជាមួយនឹងក្លិបធំ Manchester United ៕​
rafik

មតិយោបល់