ព័ត៌មានជាតិ

ប្រាក់ចំណេញ Lenovo ​ធ្លាក់​ចុះ​នៅ​ត្រីមាស​ចុង​ឆ្នាំ ​២០១៤​

ក្រុមហ៊ុន Lenovo Group Ltd បានប្រកាសនៅថ្ងៃអង្គារទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា ប្រាក់ចំណេញត្រីមាសចុងឆ្នាំ ២០១៤ បានធ្លាក់ចុះ ៤,៥ភាគរយ ដោយប្រាក់ចំណេញធ្លាក់ចុះនេះ ដោយសារតែ Lenovo បានចំណាយលុយទិញក្រុមហ៊ុន Motorola Mobility។

ក្រុមហ៊ុនផលិតកុំព្យូទ័រធំជាងគេលំដាប់ពិភពលោកមួយនេះ ទទួលបានប្រាក់ចំណេញត្រីមាសចុងឆ្នាំ ២០១៤ ២៥៣លាន​ដុល្លារ​អាមេរិក ដោយបានធ្លាក់ចុះពី ២៦៥លានដុល្លារអាមេរិក កាលពីឆ្នាំមុន ខណៈដែលប្រាក់ចំណូលកើនឡើង ៣១ភាគរយ ស្មើនឹង ១៤,១ពាន់លានដុល្លារអាមេរិក។

កាលពីចុងឆ្នាំ ២០១៤ ក្រុមហ៊ុន Lenovo បានទិញក្រុមហ៊ុន Motorola Mobility ពី Google ក្នុងតម្លៃ ២,៩១ពាន់លានដុល្លារ​អាមេរិក​ និងបានទិញអាជីវកម្ម Server របស់ក្រុមហ៊ុន IBM ក្នុងតម្លៃ ២,១ពាន់លានដុល្លារអាមេរិក ទើបធ្វើឲ្យប្រាក់​ចំណេញ​ធ្លាក់​ចុះ។

លោក Yang Yuanqing នាយកប្រតិបត្តិ Lenovo បានថ្លែងឲ្យដឹងថា អាជីវកម្មទាំងពីរថ្មីនេះ នឹងធ្វើឲ្យ Lenovo ទទួលបានប្រាក់​ចំណេញ​កើនឡើង​វិញ នៅត្រីមាសដើមឆ្នាំ ២០១៥៕
Lenovo

មតិយោបល់