ព័ត៌មានជាតិ

ធនាគារចិន ទិញភាគហ៊ុនធនាគារ Standard Bank ចំនួន ៦០%

ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បានឲ្យដឹងនៅថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានទិញភាគហ៊ុនធនាគារ Standard Bank Plc ចំនួន ៦០ភាគរយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

លោក Jiang Jianqing អគ្គនាយកធនាគារ ICBC បានកត់សម្គាល់ថា ការធ្វើសេរីភាវូបនីយកម្មនៃទីផ្សារមូលធនរបស់ ប្រទេសចិន គឺជាការអភិវឌ្ឍអាជីវកម្មយន់ទៅកាន់ប្រទេសឈូងសមុទ្រ ក៏ដូចជាការបង្កើនល្បឿននៃការវិនិយោគនៅក្រៅប្រទេស ដើម្បីរួម បញ្ចូល គ្នា និងជំរុញតម្រូវការសម្រាប់អាជីវកម្មសកល។

ICBC ជាធនាគារពាណិជ្ជធំជាងគេរបស់ប្រទេសចិន ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ដោយបានទិញភាគហ៊ុនធនាគារ SBG ចំនួន ២០ភាគរយ កាលពីឆ្នាំ ២០០៨ និងបានទិញភាគហ៊ុនធនាគារមួយចំនួនផ្សេងទៀតផងដែរ៕
e89a8f5fc4c2163a919c02

មតិយោបល់