ព័ត៌មានជាតិ

សាលាក្រុង​មិន​បាន​សន្យា​តំឡើង​ប្រាក់​ខែ​អ្ន​កបើក​បរ​រថយន្ត​ដល់​ $៣០០​​ទេ ​និង​បាន​គំរាម​មិន​ឲ្យ​ទាមទារ​ប្រាក់​ឈ្នូល​ដូច​កម្មករ​

ភ្នំពេញ៖ បន្ទាប់ពីអ្នកបើកបរ រថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញចំនួន១១នាក់
នាំគ្នាធ្វើកូដកម្ម នៅចំណតមួយកន្លែងក្បែរផ្សាររាត្រី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារដំឡើងប្រាក់ខែ និង ប្រាក់​ឧបត្ថម្ភ​ឲ្យបានដល់ ៣០០ដុល្លារអាមេរិកនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានចេញមុខអះអាងថា សាលា​រាជធានី មិនបានសន្យាតំឡើងប្រាក់ខែដល់ដូចការទាមទារនោះទេ។

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ លោក លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា សាលា​រាជ​ធានី មិនដែលបានសន្យាជាមួយ អ្នកបើកបររថយន្ត ក្រុងសាធារណៈ ថានឹងតំឡើងប្រាក់ខែ របស់ពួកគេ ដល់ ៣០០ដុល្លារអាមេរិក​នោះ​ទេ ហើយបានគំរាមដល់អ្នកបើករថយន្តក្រុងទាំងនោះថា ក៏មិនអាចទាមទារប្រាក់ឈ្នួល ដូចកម្មករ បុគ្គលិកនៅក្នុងក្រុមហ៊ុន​ឯក​ជន​​នោះដែរ។

លោក ឡុង ឌីម៉ង់ បាននិយាយថា «យើងអត់មានកិច្ចសន្យាអ្វីជាមួយគាត់ ទេ ពេលដែលគាត់ចូលមក(ធ្វើការ)ហ្នឹង បើសិនជាគាត់​ពេញ​ចិត្ត គាត់អាចនៅធ្វើការបន្តជាមួយយើង បើគាត់ មិនពេញចិត្ត គាត់អាចឈប់បាន រកការងារឯកជនធ្វើចុះ អត់បញ្ហាទេ ព្រោះ​យើង​អត់​មានលទ្ធភាពទេ ហើយយើងបានដោះស្រាយបញ្ហាហ្នឹង ដោយរកអ្នកជំនួសបានហើយ»៕
8ef0e062-8da6-4013-bc9a-5fb336afafd6

មតិយោបល់