ព័ត៌មានជាតិ

កម្ពុជា​នឹង​សាងសង់​ផ្លូវអាកាស​វែង​ជាងគេ ចាប់​ពី​ព្រលាន​យន្តហោះ ចូល​ក្រុងភ្នំពេញ​

​មហាវិថី​សហព័ន្ធរុស្ស៊ី ចាប់​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចូល​មក​កណ្តាល​រាជធានី គ្រោង​នឹង​ស្ថាបនា​ជា​ផ្លូវអាកាស​បន្ថែម​នាពេលខាងមុខ ក្រោយពេល​ដែល​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​បាន​បញ្ចប់​ការសិក្សា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​អនុញ្ញាតិឲ្យ​មាន​ការសិ​ក្សា​ស្ថាបនា​ផ្លូវអាកាស​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចូល​មក​កណ្តា​រាជធានី​ភ្នំពេញ​រួច​មក តំណាង​ក្រុមហ៊ុន Henan Provincial Communications planning, Survry Design Institute Co,..Ltd បាន​ចូលជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​រាជ​ធានិ​ភ្នំពេញ និង​តំណាង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភះ ឆ្នាំ​២០១៥ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម អៀង អូន​នី និង​ឯកឧត្តម ត្រាក់ ថៃសៀង អភិបាលរង រាជធានី​ភ្នំពេញ ។​
89294796
​នៅក្នុង​ជំនួប​ពិភាក្សា​នេះ តំណាង​ក្រុមហ៊ុន​ចិន​ខាងលើ បានបង្ហាញ​ជម្រើស​នៃ​ការកសាង​ផ្លុវអាកាស​នេះ​ចំនួន​២​ខ្សែ​ដែល​ក្រុមហ៊ុន អាច​នឹង​សាងសង់​ស្ពាន​អាកាស​បាន​ដោយ​មួយ​ខ្សែ​ចេញ​ពី​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ កាត់​តាម​បណ្តោយ​ផ្លូវ​ដែក​មក​ចំនុច​មុខ​ព្រះ​ស​មុនី​ចេតី និង​មួយ​ខ្សែ​ទៀត​ចាប់ពី​ប្រលាន​យន្តហោះ​អន្តរជាតិ​ចេញ​តាម ច្រក​វត្ត​តាំងក្រសាំង កាត់​មក​ផ្លូវ​ម៉ុង​រិទ្ធី​ត្រង់​តាម​ទំនប់ទួលគោក​មក​គល់​ស្ពាន​ជ្រោយចង្វា ។​

ជាមួយនឹង​ការបង្ហាញ​គម្រោង​ខាងលើ​នេះ​ឯកឧត្តម អៀង អូន​នី បាន​លើកឡើងថា​នេះ ជា​គម្រោង​ដ៏​ប្រសើរ​ដើម្បី​រួមចំនែក​កាត់បន្ថយ​ការកកស្ទះ​ចរាចណ៍​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មុន​នឹង​ស្ថាបនា​ចាំបាច់​ត្រូវ​សិក្សា​ឲ្យបាន​លំអិត​ពី​ផលប៉ះពាល់ ពីព្រោះ​ការស្ថាបនា​ផ្លូវអាកាស​ខាងលើនេះ​ត្រូវ​ចំណាយ​ថវិការ​ច្រើន ។ ទោះ​យ៉ាងណា​នៅក្នុង​កិច្ច​កាលពី​ថ្ងៃ​ចន្ទ មិនទាន់​សម្រេច​ជា​ផ្លូវការ​ថា​ត្រូវ​ជ្រើសរើស​ជម្រើស​ណាមួយ​នៅឡើយ​ទេ​ដោយ​ទាំង​ក្រុមហ៊ុន និង​អាជ្ញាធរ​រាជធានី រួម​នឹង​ក្រសួង​សា​ធា​រការ និង​ដឹកជញ្ជូន រួម​គ្នា​សិក្សា​លំអិត​ពី​ផលប៉ះពាល់​ជាមុន​សិន​ហើយ​បើ​ជម្រើស​ណា​មាន​ផលប៉ះពាល់​តិច​នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​ការស្ថាបនា ។​
សូមបញ្ជាក់​ថា​៖ នេះ​ជា​គំរោង​នៃ​ការសាងសង់​ផ្លូវអាកាស​ថ្មី​មួយ​បន្ថែមទៀត ដែល​មាន​ប្រវែង វែង​ជាង​គេ​ក្នុងប្រទេស​កម្ពុជា បន្ទាប់​ពី​ស្ពាន​អាកាស​ចំនួន​បី ក្នុង​រាជធានី​បាន​ស្ថាបនា​រួច ហើយ​បាន​នឹង​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន ៕​

មតិយោបល់