លោក ផ្លុង មឿក ដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ផ្នែកអាយ៉ៃ កំពុងដេកឈឺ នៅកន្ទេល ក្រោកមិនរួច ដោយដង្ហោយហៅ ជំនួយពី អ្នកក្នុងរង្វង់សិល្បៈ និងស្ថាប័នពាក់ព័ន្ធ ដើម្បី ទ្រង់ទ្រង់ ការព្យាបាល ខណៈដែលជីវភាព ស្ថិតក្នុងភាពលំបាកលំបិន ។
ក្រោយពី មានជំនួយជាបណ្តើរៗ ពី លោក អ៊ឹម ជីវ៉ា តារាចម្រៀង និងពិធីករ នាង No More និង កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នៅរសៀលនេះ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន នឹងចុះទៅសួរសុខទុក្ខ លោក ផ្លុង មឿក ។
បើតាមប្រភពព័ត៌មានពីលោក អ៊ឹម ជីវ៉ា បានសរសេរនៅលើហ្វេសប៊ុកថា “ដំណឹងដ៏សែនរីករាយមួយនោះគឺ នៅថ្ងៃត្រង់ថ្ងៃនេះ ឯកឧត្តម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន នឹងអញ្ជើញធ្វើដំណើចុះទៅសួសុខទុក្ខដោយផ្ទាល់នៅផ្ទះគ្រូព្រឹទ្ធារ្យសិល្បះផ្លុង មឿក !! ដោយមើលឃើញពីភាពខ្វះខាតរបស់សិល្បករជើងចាស់ដែលកំពុងខ្វះខាត មានទុក្ខនិងមានជំងឺផងនោះ ឯកឧត្តម ខៀវ កាញារឹទ្ធបាននិយាយប្រាប់ថា ឯកឧត្តម មិនទុក្ខអោយសិល្បកឯកោរឡើយបើទោះបីជាពួកគាត់មិនអាចបន្តរការច្រៀងសម្តែងបានទៀតក៏ដោយ ឯកឧត្តមនៅតែឧបត្ថម្ភគាំទ្រនិងផ្តល់កម្លាំងជានិច្ច។ នេះជាពត៌មានរំភើបទី២របស់ខ្ញុំបាទ បន្ទាប់ពីបានការចូលរួមពីតារាចំរៀងដ៏ល្បីគឺលោក ខេមរះ សិរីមន្តពីម្សិលមិញ, តែពេលនេះមានវត្តមានដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ពីសំណាកឯកឧត្តម ខៀវ កាញារឹទ្ធ វិញម្តង ។ ដោយក្តីគោរពអំពីខ្ញុំបាទ :អ៊ឹម ជីវ៉ា “។
បញ្ជាក់ផងដែរថា ឯកឧត្តម ខៀវ កាញារឹទ្ធ គឺជាមនុស្សម្នាក់ដែលមានឋានៈខ្ពង់ខ្ពស់ តែមិនចេះវៃឬក និងអ្វីដែលកាន់តែពិសេស ទោះបុណ្យសពតូច តាចណាក៏ដោយក៏លោកចូលរួមកាន់ទុក្ខ ឲ្យតែប្រាប់លោក និង លោកទទួលបានព័ត៌មាន ៕
មតិយោបល់