ចាកាតា៖ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃអង្ការទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៥ ម្សិលមិញនេះថា សាកសពរបស់ជនរងគ្រោះនៃយន្តហោះ AirAsia បានចំនួន៩០នាក់ហើយត្រូវបានស្រង់ចេញពីសមុទ្រ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយម្សិលមិញនេះថា មានសាកសពចំនួន ៦ត្រូវបានស្រង់ចេញពីសមុទ្រ ដែលសរុបទាំងអស់ ៩០សាកសព។
គួរបញ្ជាក់ផងដែរថា យន្តហោះ AirAsia បានធ្លាក់កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ក្នុងជើងហោះហើរពីឥណ្ឌូនេស៊ី ទៅកាន់សិង្ហបុរី ដែលមានមនុស្ស ចំនួន១៦២នាក់៕
ព័ត៌មានជាតិ
មតិយោបល់