ព័ត៌មានជាតិ

មនុស្ស ៣​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ TransAsia (Video Inside)

​តៃប៉ិ​៖ យោង​តាម​ព័ត៌មាន​ចុងក្រោយ​បានឲ្យដឹងថា មាន​មនុស្ស ៣​នាក់​បាន​ស្លាប់​នៅក្នុង​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ត TransAsia ក្នុង​ទន្លេ Keelung ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នេះ​បើ​យោង​តាម​ការផ្សាយ​របស់ ទូរទស្សន៍​ចិន CCTV​។​
10961645_925782944120699_31773394_n
​យោង​តាម​វីដេអូ​ដែល​ថត​បាន​ដោយ​អ្នកដំណើរ​បាន​បញ្ជាក់ថា យន្តហោះ TransAsia បាន​ហោះ​ឡើង​បាន​បន្ដិច ដោយ​ហោះ​ចេញពី​អាកាសយានដ្ឋាន Taipei Songshan Airport ក្រោយមក​ក៏​ធ្លាក់​ចុះ​តៃ​ម្ដង ដោយ​នៅ​មុន​ពេល​ធ្លាក់ចុះ ស្លាបរ​បស់​យន្តហោះ TransAsia បាន​ប៉ះ​ជាមួយនឹង​រថយន្ត​តាកស៊ី​មួយគ្រឿង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា យន្តហោះ TransAsia ផ្ទុះ​មនុស្ស ៥៣​នាក់ បាន​ធ្លាក់ចុះ​ក្នុង​ទន្លេ Keelung River ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ នៅវេលា​ម៉ោង ១០៖៥៦​នាទី ព្រឹក ម៉ោង​ក្នុង​តំបន់​៕​
ទស្សនា​ឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់