បន្ទាប់ពីអវត្តមាននៅលើទឹកដីប្រទេសចិនអស់រយៈពេល ២ឆ្នាំ នៅពេលនេះ Moto X ដែលជាស្មាតហ្វូនរបស់ Motorola បានវិលចូលទីផ្សារមួយនេះវិញ ដើម្បីសាងកេរ្តិ៍នាមជាថ្មី។
ក្រោយពេលដែលត្រូវបាន Google ទិញ ក្រុមហ៊ុន Motorola បានបាត់មុខពីទីផ្សារប្រទេសចិន ហើយកាលពីឆ្នាំ ២០១៤ កន្លងទៅនេះ Lenovo បានប្រកាសទិញ Motorola ពី Google ដើម្បីពង្រីកទីផ្សារស្មាតហ្វូនរបស់ខ្លួន។ Motorola Moto X បំពាក់ប្រតិបត្តិការ Android 5.0 បានចាប់ផ្ដើមដាក់លក់នៅលើទឹកដីប្រទេសចិនក្នុងតម្លៃ៦០០ដុល្លារអាមេរិក ដោយមានអតិថិជនជាច្រើនបានបញ្ជាទិញ៕
មតិយោបល់