ភ្នំពេញ៖ ក្រោយពេលកើតមានភាពមិនប្រក្រតីពាក់ព័ន្ធនឹងការប្រះស្រាំអគារប៊ូឌិញ ដោយសារតែការបុកគ្រិះរបស់ការដ្ឋានមួយនៅក្បែរនោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ និងសម្រេចឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ឈ្មោះ BIAXIS ផ្អាកបណ្តោះអាស្នននូវការសាងសង់សណ្ឋាគារកម្ពស់១១ជាន់ នៅជាប់នឹងអគារប៊ូឌិញ។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមហ៊ុន BIAXIS ធ្វើការរង់ចាំធ្វើការដោះស្រាយ ជាមួយភាគីពាក់ព័ន្ធ ពេលដោះស្រាយរួចរាល់ទើបអាចដំណើរការសាងសង់វិញបាន។
គួរបញ្ជាក់ផងដែរថា ការសម្រេចឲ្យផ្អាកការសាងសង់នេះ ត្រូវបានធ្វើឡើងក្រោយពេលមានប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញជាច្រើនគ្រួសារ បាននាំគ្នាតវ៉ាលើក្រុមហ៊ុនសាងសង់ BIAXIS ដោយចោទថា ក្រុមហ៊ុននេះបានធ្វើឲ្យប្រេះផ្ទះរបស់ពួកគាត់ បង្កភាពភ័យខ្លាច៕
ព័ត៌មានជាតិ
មតិយោបល់