ព័ត៌មានជាតិ

Samsung តែងតាំង​ប្រធាន​ទីផ្សារ​ស្មា​ត​ហ្វូន​ថ្មី​

​នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ កន្លងទៅ​នេះ​ក្រុមហ៊ុន​អេឡិចត្រូនិក​កូរ៉េខាងត្បូង Samsung Electronics Co Ltd បាន​ប្រកាស​តែងតាំង​ប្រធាន​ទីផ្សារ​ស្មា​ត​ហ្វូន​ថ្មី បន្ទាប់​ពី​អ្នក​ចាស់​លាឈប់​ដោយសារ​បញ្ហា​ជំងឺ​។​
​យោង​តាម​ការចុះផ្សាយរ​បស់ Reuters បានឲ្យដឹងថា លោក Lee Sang-chul ជា​អតីត​ប្រធាន​ប្រធាន​ក្រុមហ៊ុន Samsung ប្រចាំ​ប្រទេស​រុស្ស៊ី ត្រុវបានតែងតាំង​ជា​ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ប្រចាំ​ក្រុមហ៊ុន Samsung បន្ទាប់ពី​លោក Kim Seok-pil បាន​លាឈប់​ព្រោះតែ​បញ្ហា​សុខភាព​។​
​សេចក្ដីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង ១​ខែ​មុន​ពេល​ក្រុមហ៊ុន Samsung ប្រកាស​បង្ហាញ​ស្មា​ត​ហ្វូន​ត្រកូល Galaxy S ថ្មី​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ ២០១៥៕​
13467513573_ab98a74fff_k-1940x1270

មតិយោបល់