ព័ត៌មានជាតិ

ប្រធានាធិបតី​បារាំង និង​អធិការបតី​អាល្លឺម៉ង់ គ្រោង​ជួប ពូ​ទីន ដើម្បី​ដោះស្រាយ​ជម្លោះ​អ៊ុ​យក្រែន​

​ប្រធានាធិបតី​បារាំង លោក Francois Hollande និង​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ដើម្បី​ជួប​ចរចា​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន និង​ដើម្បី​បង្កើត​ចំណងមិត្តភាព សន្ដិភាព​ឡើងវិញ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់ CNN ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ ២​ឥ​១៥​។​
La-reconciliation-franco-allemande-revient-sous-la-nef-de-Reims_article_popin
​មេដឹកនាំ​ទាំង​ពីរ​ខាងលើ​នឹង​ទៅ​ជួប​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បន្ទាប់ពី​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​អ៊ុយ​ក្រែន​នៅក្នុង​ទីក្រុង Keiv​។ នេះ​ជា​ការជំរុញ​ការទូត​ថ្មី ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​ភាគ​ខាងកើត​ប្រទេស​អ៊ុ​យក្រែន ដោយ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ជន​ស៊ីវិល​។​
​លោក Hollande បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃ​នេះ​ថា លោក និង​លោកស្រី Merkel បានស្នើ​ជំរុញ​ឲ្យមាន​ការចរ​ចា​ថ្មី​មួយ​ជាមួយ​ប្រទេស​រុស្ស៊ី “​ដោយ​ផ្អែក​លើ​បូរណភាព​តឹក​ដី​នៃ​ប្រទេស​អ៊ុ​យក្រែន​”​។ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ បាន​ថ្លែង​ឲ្យដឹង​ថា​ជំនួប​កំពូល​នេះ “​ជា​ជំហាន​វិជ្ជមាន​មួយ​ក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​អ៊ុ​យក្រែន​”៕​

មតិយោបល់